ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង អ្នកឧកញ៉ា គិត ម៉េង កំពូលមហាសេដ្ឋីនៅកម្ពុជា ធ្វើជាអ្នកដឹកជញ្ចូនអាហារទៅអោយ អ្នកឧកញ៉ា ហុង ពីវ
នាយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ា គិត ម៉េង កំពូលមហាសេដ្ឋីនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានធ្វើឲ្យមហាជនជាច្រើននៅលេីបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានធ្វើជាអ្នកដឹកជញ្ជូនអាហារទៅអោយអ្នកឧកញ៉ា ហុង ពីវ ដោយផ្ទាល់។ ក្នុងនោះដែរ អ្នកឧកញ៉ា គិត ម៉េង បានមានការបញ្ជាក់លេីកឡេីងនៅលើទំព័រផេកហ្វេសប៊ុកដោយមានខ្លឹមសារទាំងស្រុងថា៖
«ថ្ងៃនេះ ខ្ញុំមានមោទនភាពណាស់ដែលក្រុមហ៊ុនវីងបានបើកដំណើរការវីងម៉លនៅខេត្តសៀមរាប។ ក្នុងអំទ្បុងពេលជំងឺកូ.វី.ដ-១៩នេះ យើងបានឃើញអាជីវកម្មជាច្រើនត្រូវបានប៉ះពាល់ ដែលបង្កបញ្ហាដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនយើងជាច្រើន។ ខណៈពេលដែលយើងអនុវត្តតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល គឺ ៣កុំ ៣ការពារ អាជីវកម្មនៅតែអាចបន្តជាមួយនឹងបច្ចេកវិទ្យានេះ ដែលវីងម៉លបានមកដល់ទីនេះ ដើម្បីផ្តល់ជូននូវបទពិសោធន៍នៃការទិញអីវ៉ាន់ប្រកបដោយសុវត្ថិភាព តម្លៃទាប សម្រាប់ពាណិជ្ជករ អ្នកលក់ជាមួយនឹងការដឹកជូនដោយឥតគិតថ្លៃដល់អតិថិជន។
ខ្ញុំជឿជាក់យ៉ាងមុតមាំថាធនាគារវីង និងវីងម៉លកំពុងកសាងសេដ្ឋកិច្ចបើកចំហនៅកម្ពុជា តាមរយៈការបង្កើតអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ពាណិជ្ជករ អតិថិជន និងសហគមន៍ទាំងមូលរបស់យើង។ ជាមួយនឹងសេវាកម្មបន្ថែម អ្នកលក់របស់យើងនឹងអាចបង្កើនបរិមាណលក់របស់ពួកគាត់ តាមរយៈការដឹកជញ្ជូនពីផ្ទះ ខណៈពេលដែលអតិថិជនរបស់យើងក៏អាចមានអារម្មណ៍សុវត្ថិភាពក្នុងការទិញទំនិញដែលពួកគាត់ចូលចិត្តពីផ្ទះរបស់ពួកគាត់ ជាពិសេសរួមទាំងមានការដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ។ ខ្ញុំក៏ឆ្លៀតឱកាសនេះទៅសួរសុខទុក្ខមិត្តចាស់របស់ខ្ញុំគឺ Oknha Hong Piv អ្នកឧកញ៉ា ហុង ពីវ ដើម្បីប្រគល់អំណោយដែលខ្ញុំស្រទ្បាញ់ជូនគាត់ផ្ទាល់។ ជាមួយវីងម៉ល អ្វីៗគ្រប់យ៉ាងកាន់តែងាយស្រួល»។
សូមទស្សនាវីដេអូខាងក្រោម