បន្ទាប់ពីភរិយាលោក សុវណ្ណ រិទ្ធី ទម្លាយវីដេអូរួចមក ស្រាប់តែលោក សុវណ្ណ រិទ្ធី បានបង្ហោះរៀបរាប់បែបនេះថា
ជឿជាក់ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហើយ ទាក់ទងនឹងព័ត៌មានដ៏កក្រើកមួយដែលបានកេីតឡេីងកាលពី យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ជុំវិញរឿងរ៉ាវទំនាស់រវាងលោក សុវណ្ណរិទ្ធី និងភរិយា អ្នកនាង មាស សុជាតា រហូតឈានដល់ការបំផ្លាញទ្រព្យសម្បត្តិ និងប្រេីប្រាស់ពាក្យសម្ដីដាក់គ្នាមិនសមរម្យទៀតផង។
យ៉ាងណាមិញ នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្រាប់តែអ្នកនាង មាស សុជាតា ក៏បានទម្លាយនូវរូបភាពមួយចំនួន រួមជាមួយខ្សែវីដេអូឃ្លីប កាមេរ៉ាសុវត្ថិភាព កាលពីអំឡុងថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២០ ត្រូវជាថ្ងៃបុណ្យណូអែល ស្ដីពីសកម្មភាពរបស់លោក សុវណ្ណ រិទ្ធី បានឱបនារីម្នាក់ យ៉ាងស្និតស្នាលបំផុត នៅមុខជណ្ដេីរយន្ដ។ អ្នកនាង មាស ក៏បានភ្ជាប់នូវសំណេរមួយឃ្លាឱ្យដឹងថា៖”នេះជារូបភស្តុតាងដែលគេមានស្រី ថ្ងៃទី ២៥.១២.២០២០ អ្នកណាត្រូវអ្នកណាខុស ទុកច្បាប់ជាអ្នកដោះស្រាយចុះ…..អ៊ំពូមីងទាំងអស់គ្នា អាចពិចារណាតាមកាគួរបាន……សូមអរគុណ”។
ក្រោយការបង្ហោះរបស់អ្នកនាង មាស សុជាតា រួចមក ស្រាប់តែនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ លោក សុវណ្ណ រិទ្ធី ក៏បានបង្ហោះសារឆ្លេីយតបមួយឃ្លាទៅវិញ ទាំងក្ដីធុញទ្រាន់ថា៖”រឿងភាគឥណ្ឌាក៏មានវគ្គបញ្ចប់! ចុះរឿងជីវិតខ្ញុំរាល់ថ្ងៃនេះ តើថ្ងៃណាទើបអ្នកព្រមបញ្ចប់! មានវគ្គថ្មីរហូតជិតកន្លះឆ្នាំហើយ! អាណិតចិត្តពុកម៉ែបងប្អូនមួយចំនួនដែលគាត់កំពុងធុញទ្រាន់ផង! ឈប់បានឈប់ទៅ ព្រោះជិតដល់ថ្ងៃឡើងតុលាការហើយ! បើរស់នៅជាមួយខ្ញុំលែងកើត ខ្ញុំជាមនុស្សអាក្រក់ លែងលះខ្ញុំតាមផ្លូវច្បាប់ពេលថ្ងៃឡើងតុលាការទៅ។ ខ្ញុំសូមអង្វរ … ឈប់ផុសរឿងដដែល … ឲ្យពុកម៉ែបងប្អូនក្នុងសង្គមហ្វេសប៊ុកនាំអោយពួកគាត់អូសទៅឃើញគួរធុញទ្រាន់ណាស់។ ច្បាប់មាន … បើខ្ញុំខុសប្តឹងខ្ញុំទៅ ល្មមៗឈប់បង្កើតរឿងដដែលបែបនេះទៀតទៅ។ ទុកពេលអោយពុកម៉ែបងប្អូនមួយចំនួនគាត់តាមដានរឿងសង្គមល្អៗខ្លះផង ខ្ញុំសុំអង្វរ។ ហើយនេះក៏ជាការបង្ហោះចុងក្រោយសម្រាប់ខ្ញុំឆ្លើយតបទៅនាក់ដែរ។ ចាំជួបគ្នានៅតុលាការចុះ”។