កាន់តែក្តៅហើយ ភរិយាយលោក សុវណ្ណ រិទ្ធី បានទម្លាយនូវវីដេអូកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញអំពីសកម្មភាព លោក សុវណ្ណ រិទ្ធី ស្និតស្នាលជាមួយនឹង នារីដ៏ស្រស់ស្អាតម្នាក់ នៅពេលជិះជណ្តើរយន្ត
ជឿជាក់ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហើយ ទាក់ទងនឹងព័ត៌មានដ៏កក្រើកមួយដែលបានកេីតឡេីងកាលពី យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ជុំវិញរឿងរ៉ាវទំនាស់រវាងលោក សុវណ្ណរិទ្ធី និងភរិយា អ្នកនាង មាស សុជាតា រហូតឈានដល់ការបំផ្លាញទ្រព្យសម្បត្តិ និងប្រេីប្រាស់ពាក្យសម្ដីដាក់គ្នាមិនសមរម្យទៀតផង។
យ៉ាងណាមិញ នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្រាប់តែអ្នកនាង មាស សុជាតា ក៏បានទម្លាយនូវរូបភាពមួយចំនួន រួមជាមួយខ្សែវីដេអូឃ្លីប កាមេរ៉ាសុវត្ថិភាព កាលពីអំឡុងថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២០ ត្រូវជាថ្ងៃបុណ្យណូអែល ស្ដីពីសកម្មភាពរបស់លោក សុវណ្ណ រិទ្ធី បានស្និតស្នាលជាមួយនឹង នារីដ៏ស្រស់ស្អាតម្នាក់ នៅពេលជិះជណ្តើរយន្ត។
អ្នកនាង មាស ក៏បានភ្ជាប់នូវសំណេរមួយឃ្លាឱ្យដឹងថា៖”នេះជារូបភស្តុតាងដែលគេមានស្រី ថ្ងៃទី ២៥.១២.២០២០ អ្នកណាត្រូវអ្នកណាខុស ទុកច្បាប់ជាអ្នកដោះស្រាយចុះ…..អ៊ំពូមីងទាំងអស់គ្នា អាចពិចារណាតាមកាគួរបាន……សូមអរគុណ”។
សូមទស្សនាវីដេអូខាងក្រោម