សូមចូលរួមរំលែកទុក្ខផង ជាមួយគ្រួសារ ស. ព លោក លឹម គីមហាក់ ម្ចាស់តារាងបាល់ ELITE SPORT CLUB ដែលបានទទួលមរណភាពដោយសារតែ
នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីផេកហ្វេសប៊ុកមួយដែលមានឈ្មោះ HONDA FC បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលបុរសម្នាក់ឈ្មោះ លឹម គីមហាក់ ត្រូវជាស្វាមីរបស់លោកស្រី ជីវ ឈីវហុ័ង ម្ចាស់តារាងបាល់ ELITE SPORT CLUB បានទទួលមរណភាពកាលពីព្រឹកថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។
មរណភាពរបស់លោក លឹម គីមហាក់ គឺជាការបាត់បង់នូវស្វាមី កូន កូនប្រសារ ក្មួយ បងប្អូនប្រុស ជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ។ ក្នុងនោះដែរ ម្ចាស់គណនីផេកហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖
«ក្រុមបាល់ទាល់ HONDA FC សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់ម្ចាស់តារាងបាល់ទាត់ ELITE SPORT CLUB លោក Lim Kimhak ដែលបានមរណភាព កាលពីព្រឹកមិញនេះ (ដោយសារតែ ឆ.ក់ ខ្សែ ភ្លេី.ង) សូមអោយដួងវិញ្ញា ណ ក្ខ ន្ធ របស់បងប្រុសបានទៅកាន់សុគតិភព»។