បាត់បង់ធនធានមនុស្សម្នាក់ទៀតហើយ លោកសាស្រ្តាចារ្យ ព្រីង សាខន មុខវិជ្ជាឯកទេសរូបវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណភាព
លោកសាស្រ្តាចារ្យ ព្រីង សាខន មុខវិជ្ជាឯកទេសរូបវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណភាព និងបានធ្វើតេស្ដរកឃើញវិជ្ជមាន កូវីដ-១៩។ នេះបេីយោងតាមការបង្ហោះចេញពីគណនីផេកហ្វេសប៊ុករបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ នាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ។
ប្រភពដដែលខាងលេីបានបញ្ជាក់បន្ថែមទៀតថា ស ព របស់លោកសាស្រ្តាចារ្យ ត្រូវបានរៀបចំវិចខ្ចប់យកទៅបូជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងនោះដែរ បេីយោងតាមរយៈការបង្ហោះរបស់និស្សិតម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ សៅ វិសែន បានបង្ហាញពីអារម្មណ៍រន្ធត់ចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងថា៖
«សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះលោកគ្រូ ព្រីង សុខន សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សូមដួងវិញ្ញាណក្ខន្ធរបស់លោកគ្រូបានទៅកាន់សុគតិភព ទីឋានដ៏សមគួរ។ សិស្សពិតជាសោកស្តាយខ្លាំងណាស់ វាលឿនពេកហើយលោកគ្រូ»។