សូមចូលរួមរំលែកទុក្ខផង នារីដ៏ស្រស់ស្អាតម្នាក់បានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
ហ្វេសប៊ុក៖ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារប្អូនស្រី ស៊ុន ឧស្សាហ៍ ដែលរូបនាងបានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេងដោយសារតែជំងឺរលាកខួរក្បាល។ នេះបេីយោងតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកឈ្មោះ Kork Sreypov ដែលបានបង្ហោះនារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ។
មរណភាពរបស់ប្អូនស្រី គឺជាការបាត់បង់នូវធនធានមនុស្ស សាច់ញាតិបងប្អូន និងកូនស្រីជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារ។ ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Ah Na KT ដែលត្រូវជាបងប្រុសបានបង្ហាញពីក្តីរន្ធត់ចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖«ប្អូនស្រីបងលាបងរហូតហើយ កើតជាតិក្រោយយើងសូមកើតជាបងប្អូនគ្នាទៀត ណា»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។