ប្អូនប្រុសជាកូនដ៏ល្អ និងថែមទាំងជាសិស្សពូកែ បែរជាទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារប្អូនប្រុស ឆេង កុសលបណ្ឌិត ដែលបានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេងដោយសារតែជំងឺអរម៉ូន។ មរណភាពរបស់ប្អូនប្រុសរូបនេះ គឺជាការបាត់បង់នូវធនធានមនុស្ស សាច់ញាតិបងប្អូន និងកូនប្រុសជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារ។
ជាមួយគ្នានេះ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sok Kong ដែលត្រូវជាលោកគ្រូបង្រៀនបានបង្ហាញពីអារម្មណ៍រន្ធត់ចិត្តជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងដ៏នឹកស្មានមិនដល់នេះ ក៏បានសរសេររៀបរាប់នៅលេីទំព័រហ្វេសបុកថា៖«សូមចូលរួមរំលែកទុក្ខ និងសូមឧទ្ទិសបុណ្យកុសលទាំងឡាយ សូមអោយប្អូនប្រុសទៅកាន់សុគតិភពផងចុះ។ សោកស្តាយណាស់ Bäñdêt Bäñdêt កូនសិស្សដ៏ល្អ…»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។