ដោយសារតែ Game Rules ទេីបធ្វេីឲ្យពួកយេីងបានស្គាល់គ្នា រហូតឲ្យពួកយើងមានថ្ងៃនេះ
ស្នេហា និងក្ដីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើង ដោយចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីដែលធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ! ប៉ុន្ដែប្រសិនបើជាយើង បានជួបនរណាម្នាក់ ដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលដែលបាត់បង់ហើយ ទើបស្ដាយក្រោយ។
ដោយឡែក ងាកមកចាប់អារម្មណ៍ នូវប្រវត្តិស្នេហារបស់គូស្នេហ៍មួយគូនេះវិញ ដោយចំណងស្នេហាដំបូង បានកេីតឡេីង ដោយសារតែពួកគាត់ បានជួបគ្នានៅក្នុងហ្គេម Rules រួចក៏ទាក់ទងគ្នា រហូតបង្កេីតបានជាស្នេហា ហេីយក៏ចាប់ដៃគ្នា រៀបអាពាហ៍ពិពាហ៍ ដេីម្បីបង្កេីតគ្រួសារតែម្ដង។
ក្នុងនោះដែរ បេីយោងតាមរយៈការបង្ហោះរបស់ភាគីកូនកំលោះ ដែលមានឈ្មោះ Chok Panha Sak បានលេីកឡេីង នូវសំណេរមួយឃ្លាថា៖”ដោយសារតែ ហ្គេម rules ទេីបធ្វេីឲពួកយេីងបានស្គាល់គ្នា រហូតឲ្យមានថ្ងៃនេះ ហេីយក៏អរគុណម៉ាក់ប៉ាទាំងសងខាងដែលធ្វេីឲ្យកូនមានថ្ងៃនេះ 01.03.2019/18.07.2021”។
សូមទស្សនាវីដេអូខាងក្រោម