សូមចូលរួមរំលែកទុក្ខផង លោកគ្រូ លាង ហ៊ត់ ជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យព្រះកេតុមាលា ដែលមានឆន្ទៈនិងមនសិការពេញខ្លួនជួយដល់អ្នកជំងឺជាច្រើន បានទទួលមរណភាពហេីយ ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារលោកវេជ្ជ.លាង ហ៊ត់ ខណៈដែលលោកគ្រូបានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ មរណភាពរបស់លោកគ្រូ វេជ្ជ.លាង ហ៊ត់ គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ ឧត្ដមស្វាមី និងឪពុកជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីផេកហ្វេសប៊ុកឈ្មោះ Cambodia Escort Ambulances បានសរសេររៀបរាប់ឲ្យដឹងថា៖«យើងខ្ញុំជាថ្នាក់ដឹកនាំក្រុម Cambodia Escort Ambulances ពិតជាសោកស្តាយនិងរន្ធត់យ៉ាងខ្លាំងក្រោយពីទទួលដំណឹងថាលោកគ្រូ វេជ្ជ.លាង ហ៊ត់ ជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យព្រះកេតុមាលា បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរ។
លោកគ្រូគឺជាវេជ្ជបណ្ឌិតដែលមានគុណធម៌ប្រកបដោយសម្ថភាពខ្ពស់ ជួយសង្រ្គោះជីវិតមនុស្សពីជំងឺបានច្រើនណាស់។ ឆន្ទៈនិងមនសិការពេញខ្លួន ក្នុងអង្គប្រជុំលោកគ្រូតែងតែវែកញែករកផ្លូវដើម្បីសង្គ្រោះអ្នកជំងឺដោយចិត្តបរិសុទ្ធ។ សូមវិញ្ញាណក្ខន្ធ លោកគ្រូទៅកាន់សុគតិភព ! យើងខ្ញុំទាំងអស់គ្នាមានការក្តុកក្តួលឥតឧបមា»។