ជាស្រ្តីមេម៉ាយកូន ៤នាក់ ឯប្តីទៅធ្វើការនៅថៃបាត់ដំណឹងសូន្យឈឹង ផ្ទះក៏គ្មាននៅទៀតមកសុំផ្ទះជីដូនមួយស្នាក់នៅ ឃេីញដូចនេះលោកស្រី ទ្រី ដាណា ក៏បានជូនថវិកាចំនួន
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា រួមជាមួយស្វាមីបានចាត់ឱ្យក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា ៥០០ដុល្លារ ផ្តល់ជូនស្រ្តីម្នាក់ដែលគាត់កំពុងរងការលំបាកគ្មានទីពឹង និងមានបន្ទុកចិញ្ចឹមកូនជាច្រើននាក់ ខណៈដែលប្តីទៅធ្វើការនៅប្រទេសថៃក៏បានដំណឹងសូន្យឈឹងតែម្តង។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ឲ្យដឹងថា៖«ជួយទៀតហើយបងស្រីចន្នី ជាស្ត្រីមេម៉ាយ ប្តីទៅធ្វើការនៅថៃក៍បាត់ដំណឹងសូន្យឈឹង សព្វថ្ងៃមានកូន ៤នាក់ ដោយជីវភាពក្រីក្រពេក កូន ២នាក់យកទៅផ្ញើនៅមណ្ឌលកុមារកំព្រា ហើយពោះធំ ៨ខែត្រៀមសម្រាលខែក្រោយ
គាត់មកសុំផ្ទះជីដូនមួយស្នាក់នៅបណ្តោះអាសន្ន នៅឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ហើយគេអោយស្នាក់នៅរោងបាយតូចមួយនៅក្រោយផ្ទះ ដំបូលប្រក់ស្លឹក ធ្លុះធ្លាយ មេឃភ្លៀងម្តងៗទាំងម្តាយនឹងកូនដេកមិនកើតទេ ក្រុមការងារបានទិញស្បៀងមានអង្ករ ទឹកត្រី ទឹកសុីអីវ មី ត្រីខ សារ៉ុង កន្ទបទឹកនោមកូនង៉ែត(ត្រៀមសម្រាល) និងថវិការសរុប 500$»។