ចិត្តល្អណាស់ បន្ទាប់ពីឃើញលោក សុវណ្ណ រិទ្ធី មានជម្លោះក្នុងគ្រួសាររហូតឈានដល់បំផ្លាញទ្រព្យសម្បត្តិ ស្រាប់តែបងស្រីម្នាក់ បានធ្វើរឿងមួយនេះ ធ្វើឲ្យលោក សុវណ្ណ រិទ្ធី រំភើបចិត្តជាខ្លាំង
ជឿជាក់ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហើយ ទាក់ទងនឹងព័ត៌មានដ៏កក្រើកមួយដែលបានកេីតឡេីងកាលពី យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ជុំវិញរឿងរ៉ាវទំនាស់រវាងលោក សុវណ្ណរិទ្ធី និងភរិយា អ្នកនាង មាស សុជាតា រហូតឈានដល់ការបំផ្លាញទ្រព្យសម្បត្តិ និងប្រេីប្រាស់ពាក្យសម្ដីដាក់គ្នាមិនសមរម្យទៀតផង។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ លោក សុវណ្ណ រិទ្ធី ក៏បានបង្ហាញពីទិដ្ឋភាព រថយន្ដរបស់គាត់ ដែលបានទទួលការខូចខាតយ៉ាងដំណំ ចំពោះជម្លោះរវាងខ្លួន និងភរិយា និងបានភ្ជាប់នូវសំណេរមួយឃ្លាថា៖”ទ្រព្យសម្បត្តិ នឹងជាក្តីសង្ឃឹមចុងក្រោយដែលខ្ញុំទុកអោយកូនស្រីទាំង២នាក់ តែពេលនេះគឺខ្ទេចខ្ទីអស់ហើយ ខ្ញុំគ្មានសល់អ្វីទៀតទេ ហើយខ្ញុំក៏គ្មានលទ្ធភាពជួសជុលរថយន្តនេះដែរ បើចង់ទិញ អាចទាក់ទងមកទិញបានតាមលេខ 016 77 20 21”។
ក្រោយការបង្ហោះរបស់លោក សុវណ្ណ រិទ្ធី មិនបានប៉ុន្មានផង ស្រាប់តែមាននារីចិត្តល្អម្នាក់ បានសម្រេចចិត្តជួយចេញថ្លៃជួសជុសជំនួស លោក សុវណ្ណ រិទ្ធី ទាំងស្រុង ក្នុងគោលបំណងមិនចង់ឱ្យរូបលោក លក់រថយន្ដមួយគ្រឿងនេះ ខាតខ្លាំងពេកនោះទេ។ បេីតាមរយៈគណនីហ្វេសប៊ុក លោក សុវណ្ណ រិទ្ធី បានលេីកឡេីងឱ្យដឹងថា៖”ទេវតាមានភ្នែក សាងល្អជួប មនុស្សល្អតាមជួយពិតមែន! អរគុណបងស្រី សម្រស់ ធារ៉ា ដែលបងមានចិត្តសន្ដោសប្រណីដល់ខ្ញុំនៅពេលនេះ ដោយក្តីអាណិតពេលនេះបងស្រីបានជួយចេញថ្លៃជួសជុលរថយន្តរបស់ខ្ញុំទាំងស្រុង ព្រោះបងស្រីមិនចង់អោយខ្ញុំលក់រថយន្តនេះខាតខ្លាំងពេក ពេលនេះខ្ញុំគ្មានលទ្ធភាពអ្វីតបស្នងសងគុណបងទេ មានតែម្រាមដៃដបសំពះអរគុណទឹកចិត្តបងតែប៉ុណ្ណោះ រថយន្តនេះក្រោយជួសជុលរួចខ្ញុំនឹងលក់ដើម្បីបញ្ចប់រឿងគ្រប់បែបយ៉ាង”។