ក្រោយផ្ទុះរឿងរ៉ាវ ក្នុងក្រុមគ្រួសារ ផ្អេីលអស់អ្នកប្រេីប្រាស់បណ្ដាញសង្គម ស្រាប់តែលោក សុវណ្ណ រិទ្ធី បានទម្លាយនូវវីដេអូមួយចំនួន និងបាននិយាយទៀតថា
ជឿជាក់ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហើយ ទាក់ទងនឹងព័ត៌មានដ៏កក្រើកមួយដែលបានកេីតឡេីងកាលពីម្សិលមិញនេះ នាយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ជុំវិញរឿងរ៉ាវទំនាស់រវាងលោក សុវណ្ណរិទ្ធី និងភរិយា អ្នកនាង មាស សុជាតា រហូតឈានដល់ការបំផ្លាញទ្រព្យសម្បត្តិ និងប្រេីប្រាស់ពាក្យសម្ដីដាក់គ្នាមិនសមរម្យទៀតផង។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នេះ លោក សុវណ្ណ រិទ្ធី បានទម្លាយនូវរូបភាព រួមជាមួយវីដេអូមួយចំនួនដែលភរិយារបស់ខ្លួន បានដេីរហេីរសប្បាយ ផឹកសុីចូលក្លិប ស្របកាលពេលដែលខ្លួន កំពុងជាប់ពន្ធ.នាគារ និងបានលេីកឡេីងនូវសំណេរមួយចំនួនថា៖
“អូនពិបាកហើយភរិយាល្អបងអើយ ពេលបងកំពុងដេកក្នុងគុ.ក អូនដើរលេងក្លឹបសឹងតែរាល់យប់ជាមួយមិត្តភក្តិអូន ហើយយកឡានបងអោយប្រុសក្មេងៗបើកជូនដើរលេងសឹងតែគ្រប់ខេត្តក្រុងមួយចំនួន កុំបង្ហោះតែរូបបងបែបនេះអី? បើអូនល្អមែនជួយបង្ហោះវីដេអូ ដែលបងចាប់បានដើរលេងផឹកស៊ីក្នុងបន្ទប់ផ្ទះសំណាក់ជាមួយប្រុសក្មេងៗដែលអូនដោះសារថាជាមិត្តភក្តិរបស់អូនផង ដើម្បីអោយមហាជនបានស្វែងយល់កាន់តែច្បាស់ថែមទៀតផង ហើយជាពិសេសជួយបង្ហោះលិខិតលែងលះនឹងលិខិតអោយបង្ខំអោយបងលែងលះនឹងលក់ឡានទាំងបងនៅក្នុង គុ.កអោយគេបានដឹងផង បងអស់ ខ្មា.ស់ អស់ខ្លាច អសទ្រាំទៀតហើយបងនឹងកំដរអូនដល់ទីបញ្ចប់ អូនដើរលេងផឹកស៊ីក្នុងក្លឹបពេលបងជាប់គុ.កអូនមិនហ៊ានផុសទេ ព្រោះខ្លាចមហាជនដឹង តែអូនភ្លេចថាមិត្តភក្តិអូនពេលនោះកំពុងឆ្លៀតតោងប្រជាប្រិយភាពអូន បង្ហោះហ្វេសប៊ុកនឹង story ហ្វេសប៊ុកគ្រប់ពេល”។
សូមទស្សនាវីដេអូខាងក្រោម