សូមចូលរួមរំលែកទុក្ខផង នារីដ៏ស្រស់ស្អាតម្នាក់ បានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
កាលពីថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ មឿន៚ ស្រីនីត៚ បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈនារីដ៏ស្រស់ស្អាតម្នាក់ដែលត្រូវជាមិត្តភ័ក្តិ បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេងដោយសារតែជំងឺមហារីកក្រពះ ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ជាមួយគ្នានេះ ប្រភពដដែលខាងលេីបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖ «R.i.p មិត្តសម្លាញ់ លឿនពេកហេីយ អញទទួលយកអត់បានទេមិត្ត ហែងធ្លាប់ប្រាប់អញថាហែងចង់ទៅដេីរលេងជុំមិត្តភក្តិទាំងអស់ហ៎រ ឥឡូវម៉េចហែងទៅចោលពួកអញចឹងមិត្ត Lïng Zyy ងេីបឡេីងវិញមកមិត្ត»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។