សូមចូលរួមរំលែកទុក្ខផង នារីដ៏ស្រស់ស្អាតម្នាក់បានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារប្អូនស្រី ណូន ចាន់ធី ដោយរូបនាងបានទទួលមរណភាពកាលពីព្រឹកថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២១ នេះ ដោយសារតែខ្យល់.គ។ មរណភាពរបស់ប្អូនស្រី គឺជាការបាត់បង់នូវធនធានមនុស្ស និងកូនស្រីជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Jēē Jēē Tā ត្រូវជាសាច់ញាតិបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖ «សូមឲ្យប្អូនស្រីទៅឲ្យបានសុខ កើតជាតិក្រោយកុំឲ្យ ស្លា ប់ ទាំងក្មេងចឹងទៀត សឹងមិនជឿទទួលយកមិនបានទេ ជីវិតយើងជួបចឹងបាត់បង់ទាំងស្ដាយអស់១ជីវិត ប្អូនបងនៅក្មេងណាស់អាណិតណាស់លោកអើយ បងចង់ទៅណាស់ធ្វើមិចលូវ ជួបលើកទី២ហើយសុំខ្លាចហើយជាតិនេះ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។