មិនបង្អង់យូរ លោកស្រី ទ្រី ដាណា ឃេីញលោកយាយម្នាក់មានព្រះជន្មចាស់ជរាហេីយនៅខំធ្វើកន្ត្រកលក់ព្រោះអត់មានទីពឹង ក៏បានជូនថវិកាចំនួន
ប្រិយមិត្តបានស្គាល់រួចមកហើយ លោកស្រី ទ្រី ដាណា គឺជាម្ចាស់ហាងពេជ្រដ៏មានឈ្មោះល្បី និងជាអគ្គនាយិកាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតគ្រឿងសម្អាងម៉ាក N N P ហេីយលោកស្រីក៏ជាបុគ្គលដ៏មានមនុស្សធម៌មួយរូបផងដែរ ដែលជានិច្ចកាលតែងតែចុះជួយដល់ប្រជាពលរដ្ឋមួយចំនួនដែលមានជីវភាពខ្វះខាតជាហូរហែផងនោះ។
យ៉ាងណាមិញ នៅថ្ងៃនេះដែរ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា រួមជាមួយស្វាមីបានចុះទៅដល់ផ្ទះលោកយាយម្នាក់ដែលគាត់កំពុងតែមានជីវភាពលំបាក គ្មានទីពឹង និងបាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមជាមួយថវិកាចំនួន ៥០០ដុល្លារ ផងដែរ ជូនដល់លោកយាយទុកសម្រាប់ប្រេីប្រាស់។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ឲ្យដឹងថា៖«អាណិតលោកយាយណាស់ ចាស់ជរាហើយធ្វើកន្ត្រកលក់មិនមានទីពឹងអ្វីទាំងអស់ ខ្ញុំបានទទួលដំណឹងនេះភ្លាមខ្ញុំក៏ស្រូតមកភ្លាមដើម្បីផ្ដល់កម្លាំងចិត្តនិងជូនជាថវិកាចំនួន 500 ដុល្លារ ហើយនិងអំណោយបន្តិចបន្តួចដើម្បីបន្តជីវភាពនិយាយបន្តទៀត»។