សូមចូលរួមរំលែកទុក្ខផង យុវជនម្នាក់ ត្រូវបានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
កាលពីវេលាម៉ោង ០៨៖២៥នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តកុងតឺន័រ១គ្រឿង ប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដា Beat ពណ៍ស បណ្តាលឲ្យមនុស្ស២នាក់បានស្លា ប់ បាត់បង់ជីវិត និងម្នាក់ទៀតរង របួស ធ្ងន់ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះស្ថិតនៅចំនុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៨-១៩ ក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sokkevin San ដែលត្រូវជាសាច់ក្រុមគ្រួសារ រង គ្រោះ ម្នាក់ក្នុងចំនោមអ្នក ស្លា ប់ បាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ បានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង ព្រមទាំងបានសរសេររៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «សំនួរគ្មានចំលើយ ( ហេតុអ្វី ) សេចក្តីឈឺចាប់ដែលមិនអាចកាត់ថ្លៃបាន ជួបគ្នាស្រស់ៗ ញញឹមស្រស់ស្រាយ ធ្វើឱ្យបំភ្លេចមិនបាន ក្មួយទៅចោលពួកយើងរហូតហើយ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។