លោកស្រី ទ្រី ដាណា ឃេីញស្រ្តីម្នាក់សម្រាលបានកូនភ្លោះដល់ទៅ ៣នាក់ ខណៈជីវភាពកំពុងលំបាកខ្លាំង ក៏បានជូនថវិកាចំនួន
នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា រួមជាមួយស្វាមី បានមានក្តីអាណិតអាសូរជាខ្លាំងចំពោះក្រុមគ្រួសារមួយ បន្ទាប់ពីទទួលបានដំណឹងអំពីស្ថានរបស់ស្រ្តីម្នាក់នៅខេត្តកំពង់ឆ្នាំង ដែលគាត់សម្រាលបានកូនភ្លោះដល់ទៅ ៣នាក់ ខណៈដែលជីវភាពកំពុងតែជួបការលំបាកខ្លាំង។
ឃេីញដូចនេះ លោកស្រី ទ្រី ដាណា ក៏បានចាត់អោយក្រុមការងារនាំយកថវិកាចំនួន ២លានរៀល ព្រមជាមួយសម្ភារមួយចំនួនជូនដល់គាត់ទុកសម្រាប់ប្រេីប្រាស់ផងដែរ។ ជាមួយគ្នានេះ នៅយប់ថ្ងៃដដែល ម្ចាស់ហាងពេជ្រដ៏មានឈ្មោះល្បីរូបនេះ ក៏បានមានការរៀបរាប់នៅលេីទំព័រផេកហ្វេសប៊ុកដោយមានខ្លឹមសារទាំងស្រុងថា៖
«ប្រគល់ថវិកា ២លានរៀល និងសម្ភារកូនង៉ែត សម្រាប់គាត់ប្រើប្រាស់បន្ទាន់ គាត់មកសម្រាកនៅពេទ្យខេត្ត ឯកូនភ្លោះទាំង៣ កំពុងមើលថែយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ អរគុណណាស់ គាត់នៅឆ្នុកទ្រូ កំពង់ឆ្នាំង ហើយជាអ្នកដែលមានជីវភាពលំបាក។ កូនភ្លោះ៣នាក់ នឹងទទួលបានអំណោយពីសម្ដេចតេជោ នាងខ្ញុំផ្ដល់ជំនួយបន្ទាន់សិនប៉ុណ្ណោះ»។