រំភើបចិត្តណាស់ លោកតាកំសត់ម្នាក់ លក់ភេសជ្ជៈមិនដាច់ ហើយអង្គុយយ៉ាងកំសត់ ត្រូវបានគូដណ្តឹង២នាក់ ជាគ្រូពេទ្យ ផ្តល់អំណោយជូន
កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននៅលេីបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាស៊ែរចែករំលែក នូវរូបថតបុរសវ័យចំណាស់ម្នាក់ បាននឹងកំពុងអង្គុយលក់គ្រឿងភេសជ្ជៈ នៅក្បែរស្ដុបផ្សារដេីម គរ ទាំងកណ្ដាលរាត្រី ព្រោះតែជីវភាព ទាំងដែលលក់មិនដាច់ទាល់តែសោះ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបិទខ្ទប់ រាជធានីភ្នំពេញ ទាំងស្រុង និងក្រុងតាខ្មៅ ខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយមិនឱ្យប្រជាពលរដ្ឋធ្វេីដំណេីរចេញក្រៅនោះទេ ប្រសិនបេីមិនមានករណីចាំបាច់ណាមួយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
បន្ទាប់ពីរូបភាពមួយនេះ បានចែកចាយយ៉ាងច្រេីនរួចមក បានធ្វេីឱ្យគូស្នេហ៍មួយគូ ដែលជាគ្រូពេទ្យដូចគ្នា បានយកអំណោយសប្បុរសធម៌របស់ខ្លួន និងអ្នកឧបត្ថម្ភដទៃទៀត ដោយមានដូចជាគ្រឿងឧបភោគបរិភោគ រួមជាមួយថវិកាមួយចំនួនធំ មកប្រគល់ជូនលោកតា ដែលជាអ្នកលក់ភេសជ្ជៈខាងលេី ដេីម្បីឱ្យគាត់អាចយកទៅដោះស្រាយជីវភាព បានមួយរយៈពេល ក្នុងស្ថានការណ៍ដ៏លំបាកនេះ។
ក្នុងនោះដែរ បេីយោងតាមរយៈការ Live Video របស់ម្ចាស់ហាងTH5 medical equipment/ផ្គត់ផ្គង់បរិក្ខារពេទ្យ នោះគឺ លោក លី វុទ្ធា ដែលជាវេជ្ជបណ្ឌិតឯកទេសកុមារវ័យក្មេងម្នាក់ និងគូដណ្តឹង កញ្ញា វន សូវីឡែន ដែលជាទន្តបណ្ឌិត ក្រោយឃេីញរូបភាពលោកតាអង្គុយលក់ទឹកកំសត់ពេក ក៏ផុសនៅក្នុងបណ្តាញសង្គម ស្រាប់តែមានការកោតសសេីរ និងលេីកទឹកចិត្តយ៉ាងខ្លាំង ពីទឹកចិត្តអាណិតនឹងការជួយដល់អ្នកដែលកំពុងជួបការលំបាក (រកព្រឹកខ្វះល្ងាច)។
នៅលេីគណនីហ្វេសប៊ុករបស់ លោក លី វុទ្ធា បានសរសេរប្រាប់ឱ្យដឹងថា៖”សប្បាយចិត្តណាស់ ខ្ញុំទាំងពីរអ្នកបានប្រគល់ថវិកាដែលបងប្អូនបានចូលរួមទៅអ៊ុំប្រុសលក់ទឹកគ្រប់ចំនួន ព្រមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ ថវិកាសរុបមាន៖ 1004$, លុយខ្មែរ 40000រៀល (ដកទិញគ្រឿងឧបភោគបរិភោគអស់140$) ចំនួនលុយនៅសល់ប្រគល់ជូនលោកតាសរុប ដុល្លារ374$, លុយខ្មែរ 2លានរៀល អរគុណការចូលរួមចែករំលែកជាមួយពួកខ្ញុំ ជូនបុណ្យទាំងអស់គ្នាផងបងប្អូន”។
សូមទស្សនាវីដេអូខាងក្រោម