ទីបំផុតសមីខ្លួន ដែលត្រូវបានខ្មោចចូល បានចេញមកបកស្រាយ ប្រាប់ពីដំណើររឿងដែលខ្លួនត្រូវខ្មោចចូល ថា
ប្រិយមិត្តប្រាកដជាទទួលជ្រាបរួចមកហេីយ ដែលកាលពីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយមានឈ្មោះ Kon Jruk បានចែករំលែកនូវដំណឹង ដ៏ក្រៀមក្រំមួយ ខណៈដែលបងប្រុសជាទីស្រលាញ់របស់នាង មានឈ្មោះ ផាន់ ណាផាត់ គឺជាតារាសម្ដែង ក្នុងបណ្ដាញសង្គម TikTok បានជួបគ្រោះ អកុសល រហូតបាត់បង់ជីវិត ចាកចោលក្រុមគ្រួសារ ទាំងវ័យក្មេង គឺដោយសារតែ គាំងបេះដូង កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ពិតជាគួរឱ្យអាសូរខ្លាំងណាស់។
ទន្ទឹមនឹងដំណឹងដ៏សែនក្រៀមក្រំមួយនេះដែរ តារាTikTok មួយរូប ដែលត្រូវជាមិត្តភក្ដិរបស់ លោក ផាន់ ណាផាត់ នោះគឺ ម៉ាក់ តី ក៏បានចូលរួមក្នុងពិធីបុណ្យ ស.ព នេះដែរ ហេីយស្រាប់តែមានរឿងមួយដ៏ភ្ញាក់ផ្អេីលបានកេីតឡេីង គឺ កញ្ញា ម៉ាក់ តី ត្រូវបានវិញ្ញាណ ចូលមកសន្ធិតក្នុងរូបកាយ រួចនិយាយរវេីលរវាយ ស្រែកឡេីងផ្អេីលអស់គេឯង។
ជុំវិញ នៃវិញ្ញណចូលសន្ធិតក្នុងរូបកាយនេះ ក៏បានធ្វេីឱ្យមជ្ឈដ្ឋានមហាជនមួយចំនួន ហាក់មិនសូវជឿ ថាមានវិញ្ញាណចូលនោះឡេីយ។ ដេីម្បីជាការស្រាយនូវចម្ងល់របស់បងប្អូនប្រជាពលរដ្ឋទូទៅ កញ្ញា ម៉ាក់ តី ក៏បានចេញវីដេអូធ្វេីការបកស្រាយអំពីហេតុការណ៍ និងរឿងហេតុទាំងអស់ឱ្យមហាជនបានជ្រាបឱ្យកាន់តែច្បាស់។
សូមទស្សនាវីដេអូខាងក្រោម