ឯកឧត្តម ហ៊ុន ជា បានចូលរួមផ្តល់ថវិកា ក្នុងយុទ្ធនាការព្យាបាលដំបៅផែនដី ដោយដាំដេីមឈេីរហូតដល់ទៅ ១លានដេីម នូវថវិកាចំនួន
កាលពីពេលថ្មីៗកន្លងទៅនេះ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឧកញ៉ា ឈាង រ័ត្ន និងភរិយា អ្នកនាង ស្រីអូន បានធ្វេីរឿងដ៏ភ្ញាក់ផ្អេីលមួយ ដោយពួកគាត់ និងសិល្បករជាច្រេីននាក់ រួមជាមួយសមាជិកគ្រួសារ សម្រស់ធម្មជាតិ (CooseaCambodia) បាននាំគ្នាធ្វេីយុទ្ធនាការព្យាបាលដំបៅផែនដី ដោយដាំដេីមឈេីរហូតដល់ទៅ ១លានដេីមឯណោះ នៅលេីភ្នំ ឱរ៉ាល់ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
ឆ្លៀតក្នុងអំឡុងពេលនោះ ដោយឃេីញបងប្អូនប្រជាពលរដ្ឋ ហាក់មានភាពហត់ខ្លាំង ក្នុងបេសកកម្មនេះ ឧកញ៉ា ឈាង រ័ត្ន និងភរិយា អ្នកនាង ស្រីអូន ក៏បានចែកគ្រឿងសមុទ្រ ចំនួន៥០០គីឡូ ដេីម្បីផ្ដល់ជាកម្លាំងចិត្តជូនបងប្អូន ដែលខិតខំដាំដេីមឈេី ថែមទៀតផង។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ លោក តាំង គីមសួរ បានលេីកឡេីងឱ្យដឹងរឿងមួយ ដោយមានខ្លឹមសារថា៖”បងប្រុសមិនត្រឹមតែផ្តល់កិត្តិយសអញ្ជើញមកសួរសុខទុក្ខប្អូននិងប្រជាជនដែលកំពុងតែផលិតថ្នាំបំប៉នផែនដីទេ (ឈ្មោះថ្មីដែលបងប្រុសដាក់ឱ្យ) បងប្រុសថែមទាំងចូលរួមជាមួយពួកយើង ដោយផ្តល់ថវិកាចំនួន ១,០០០$ថែមទៀត ជាពិសេសទៅទៀតនោះ បងប្រុសបានផ្តល់គន្លឹះសំខាន់ៗក្នុងការផ្លាស់ប្ដូរផ្នត់គំនិតប្រជាជននៅតំបន់នេះ ពីការចូលព្រៃកាប់ មកជាអ្នកចូលរួមថែរក្សាព្រៃឈើ ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង Chea Hun”។