សូមចូលរួមរំលែកទុក្ខផង តារា TikTok ខ្មែរយើងម្នាក់ ត្រូវបានទទួលមរណភាព ទាំងវ័យក្មេង ស្ទើរតែមិនគួរឲ្យជឿ គឺដោយសារតែ
ហ្វេសប៊ុក៖ នៅព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយមានឈ្មោះ Kon Jruk បានចែករំលែកនូវដំណឹង ដ៏ក្រៀមក្រំមួយ ខណៈដែលបងប្រុសជាទីស្រលាញ់របស់នាង មានឈ្មោះ ផាន់ ណាផាត់ គឺជាតារាសម្ដែង ក្នុងបណ្ដាញសង្គម TikTok បានជួបគ្រោះ អកុសល រហូតបាត់បង់ជីវិត ចាកចោលក្រុមគ្រួសារ ទាំងវ័យក្មេង គឺដោយសារតែ គាំងបេះដូង កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ពិតជាគួរឱ្យអាសូរខ្លាំងណាស់។
ក្នុងនោះដែរ បេីយោងតាមរយៈការបង្ហោះរបស់ម្ចាស់គណនីខាងលេី បានសរសេរប្រាប់ឱ្យដឹងថា៖”ងើបឡើងឃើញគេផុសថាបងស្លា.ប់ ខ្ញុំមិនជឿទេ ទើបឆាតទៅអាខោនបង ទើបដឹងថាជាការពិត ហេតុអីចាកចេញទៅមិនលាសូម្បីមួយម៉ាត់ លាហើយបងប្រុស សូមវិញ្ញាណ ក្ខ.ន្ធ បងបានទៅកាន់សុគតិភព ផាន់ ណាផាត់ 25/06/2021 ជាថ្ងៃដែលខ្ញុំមិនអាចបំភ្លេចបាន ទៅឲ្យបានសុខណាបងប្រុសល្អ”។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ ស.ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។