លោកជំទាវ ហ៊ុន សុីណាត បានសាងសង់ ចេតីយជូនលោកតា គង់ណៃ ដើម្បីបំពេញបំណងចុងក្រោយរបស់លោកតា ដោយចំណាយថវិកាសរុបចំនួន
យោងតាមគេហទំព័រ ហ្វេសប៊ុកលោក អុឹម ជីវ៉ា បានសរសេរប្រាប់ឱ្យដឹងថា៖”ថ្ងៃនេះ ខ្ញុំបាទនិងក្រុមការងារ អមដំណើរអ្នកម្តាយជំទាវ ហ៊ុន សុីណាត បានយកថវិកាចំនួន 12000$ មកជូនដល់លោកតា គង់ ណៃ ដែលជាថវិកាផ្ទាល់របស់លោកជំទាវម៉ែ ហ៊ុន សុីណាត នឹម ច័ន្ទតារា និងលោកជំទាវឧកញ៉ា នឹមវណ្ណៈ មកជួយកសាងចេតិយជូនដល់ លោកតាគង់ ណៃ ដើម្បីបំបំពេញបំណងចុងក្រោយរបស់លោកតាគង់ណៃ! ដែលលោកតា គង់ ណៃ សូមអោយលោកជំទាវនិងក្រុមគ្រួសារជួយកសាងដល់គាត់ផង ដែលស្ថិតនៅ ភូមិដូង ឃុំស្វាយទងខាងជើង ស្រុក កំពង់ត្រាច់ ខេត្តកំពត។
ចេតីយរបស់លោកតា គង់ ណៃ ដែលត្រូវកសាងនេះ គឺកសាងបាន ៧០ភាគរយហើយ ដែលត្រូវចំណាយថវិការសរុបចំនួន 20000$ (ពីរមុឺនដុល្លារ) ដែលជាថវិកាផ្ទាល់របស់លោកជំទាវម៉ែ ហ៊ុន សុីណាត នឹម ច័ន្ទតារា និងលោកជំទាវឧកញ៉ានឹមវណ្ណៈ និងត្រូវបញ្ចប់ការកសាងរួចរាល់នៅចុងខែកក្កដា”។
សូមជម្រាបផងដែរ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ឯកឧត្តម នឹម ច័ន្ទតារា តំណាង រាស្រ្តមណ្ឌល ខេត្តកំពត និងលោកជំទាវ ហ៊ុន សុីណាត ក៏បានឧបត្ថម្ភថវិកាចំនួន 1125$ ដល់វិរៈសិល្បករចាបុីដងវែង លោកគ្រូ គង់ ណៃ ផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នឹម ច័ន្ទតារា តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងលោកជំទាវ ហ៊ុន សុីណាត បានអញ្ជើញ ព្រឹទ្ធាចារ្យ គង់ ណៃ មកដល់គេហដ្ឋាន ដើម្បីធ្វើការសំណៈសំណាល និងសួរសុខទុក្ខ ដល់វិរៈសិល្បកររូបនេះ ដោយ ឯកឧត្តម នឹម ច័ន្ទតារា បានមានប្រសាសន៍ ក្នុងនាម ឯកឧត្តម ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពតមួយរូប គឺ មានចិត្តសប្បាយរីករាយណាស់ ដែលបានជួបសួរសុខទុក្ខ និងសូមកោតសរសើរ លោកតា គង់ ណៃ ដែលមានវ័យចំណាស់ហើយ លោកតានៅតែមានកម្លាំង អាចច្រៀងចាបុីដងវែង បានយ៉ាងក្បោះក្បាយមិនភ្លេចភ្លាំង នឿយហត់ឡើយ។