សូមចូលរួមរំលែកទុក្ខផង ស្រ្តីម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារ និងកូនតូចៗ ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសាររបស់ស្រ្តីម្នាក់ឈ្មោះ ឈិន ចាន់នី ដោយរូបនាងបានទទួលមរណភាពកាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែជំងឺទឹកនោមប្រៃ និងតំរង់នោម។ នេះបេីយោងតាមប្រភពព័ត៌មានបឋមទទួលបានពីសាច់ញាតិនៃ ស ព ដែលប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ វាត់ កូនម៉ាក់។
មរណភាពរបស់បងស្រី គឺជាការបាត់បង់នូវភរិយា ម្តាយ កូន កូនប្រសារ បងប្អូនស្រីជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារ។ ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ នាថ៚នាថ៚ ត្រូវជាបងប្អូនបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖«ហេតុអ្វីបងដាច់ចិត្តចោលកូនៗ កូនបងនៅតូចៗណាស់ ពិសេសជាងគេកូនស្រីពៅវាទេីបតែបាន2ខែទេ បងឆាប់ងេីបមកវិញមកណាកូនបងនៅចាំបងៗដឹងអត់ ទៅអោយបានសុខណាបងស្រី បេីមានជាតិក្រោយពួកយេីងធ្វេីបងប្អូននិងគ្នាទៀត (Rip មនុស្សល្អរបស់ប្អូន ឈិន ចាន់នី)»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់បងស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។