បុរសម្នាក់ដែលជាមន្ត្រីយោធា ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានជិះម៉ូតូ បុ ក បារ៉ាស់សមត្ថកិច្ច គឺជាមនុស្សមានបញ្ហាខួ រ ក្បា ល ព្រោះតែធ្លាប់
នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានចា.ប់វា.យខ្នោះ មន្រ្តីយោធាមួយរូបក្រោយបើកម៉ូតូ បុ.ក បារ៉ាស់បិទខ្ទប់ និងប្រើហិ.ង្សា រួមជាមួយពាក្យ ជេ.រ ប្រមា.ថ ទៅលើសមត្ថកិច្ចប្រចាំគោលដៅទៀតផង។ សម្រាប់ ជ.ន ស.ង្ស័យ ដែលជាមន្រ្តីយោធារូបនេះ នឹងត្រូវចា.ប់ បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។
យ៉ាងណាមិញ បេីយោងតាមលិខិតរបស់មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរព្រះកុសុមៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបង្ហាញថា មន្ដ្រីយោធាឈ្មោះ ខៀវ ចាន់សុភក្រ្ដា ជាមនុស្សមានប.ញ្ហាខួ.រក្បាល និងជំងឺផ្លូ.វ ចិត្ត ប្រាកដមែន ហើយតម្រូវឲ្យលេបថ្នាំជាប់រៀងរាល់ថ្ងៃ ព្រោះធ្លាប់ គ្រោះ ថ្នាក់ ចរាចរណ៍ ស្លា.ប់ សមាជិកគ្រួសារ និងកូន ហើយក្រោយមានហេតុការណ៍ដ៏រន្ធ.ត់ នេះ ប្រពន្ធក៏កើតជំងឺ ផ្លូ.វចិត្ត រហូតបានលែងលះគ្នាទៀត។
មូលហេតុដែលបុគ្គលរូបនេះ មានប.ញ្ហា ខួ.រ ក្បាល និងជំងឺផ្លូ.វ ចិត្ត ដោយសារតែអំឡុងឆ្នាំ២០១៦ បានជួប គ្រោះ ថ្នាក់ ចរាចរណ៍ ក្រឡា.ប់ រថយន្ដ នៅផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង បណ្ដាលឲ្យ ស្លា.ប់ គ្រួសារ ប្អូនថ្លៃ២នាក់ និងកូនក្នុងពោះប្រពន្ធ។ ក្រោយមកបុគ្គលរូបនេះ បានលែ.ងលះគ្នាជាមួយប្រពន្ធ ហើយប្រពន្ធក៏មាន ប.ញ្ហា ស.តិដូចគ្នានេះដែរ។ ពាក់ព័ន្ធករណីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកមិនទាន់សម្រេចយ៉ាងណានោះទេ ពោលទុកឲ្យស្ថាប័នតុលាការជាអ្នកសម្រេចតាមផ្លូវច្បាប់ ក្រោយពេលសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ។