ពិបាកទទួលយកណាស់ អតីតនិស្សិតផ្នែក Architecture ត្រូវបានទទួលមរណភាព ទាំងវ័យក្មេង ដោយសារតែ
កាលពីម្សិលមិញនេះ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ Reak Sa បានចែករំលែក នូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈបងប្រុសរបស់នាង មានឈ្មោះ ឈាន ប៊ុនឆាយ ជាអតីតនិស្សិតផ្នែក Architecture ជំនាន់ទី១៦ នៃសកលវិទ្យាល័យ បៀលប្រាយ ខេត្តសៀមរាប បានទទួលមរណភាព ទាំងវ័យក្មេង គឺដោយសារតែជំងឺ ក្រលៀន និងតម្រងនោ.ម។
ក្នុងនោះដែរ បើយោងតាមរយៈគណនី ហ្វេសប៊ុកខាងលើ បានបង្ហោះសារមួយឃ្លាថា៖”ថ្ងៃដែលខ្ញុំមិនចង់ឃើញ មិនចង់ឭបាត់បង់មនុស្សជាទីស្រលាញ់ជារៀងរហូត គ្មានថ្ងៃត្រឡប់ ខ្ញុំពិបាកទទួលយកណាស់ ទៅចោលប្អូនយូរហើយ ហេតុអីថ្ងៃនេះបងមកផ្ទះវិញ ក្នុងសភាពបែបហ្នឹង មិននិយាយរកប្អូនដូចរាល់ដង ពេលបងមកពីពេទ្យប្អូនតែងកក់សក់អោយបងកាត់ក្រចត់ដុសក្អែល ប្អូនតែងសួរបងហា ហត់អត់ក្តៅអត់បានធូរខ្លះនៅ បងតែងប្រាប់ប្អូនថា អឹមធូរបងថាឃ្លាន ប្អូនតែងនៅជិតបងគ្រប់ពេលតែពេលនេះ ប្អូននិយាយមិនចេញទេ ប្អូនបានត្រឹមសោកស្តាយពេលនេះ បងលេងឈឺហើយបងជាហើយបងប្រុស រាត្រីសួស្តីបងប្រុសជាទីស្រលាញ់ R.I.P”។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្ដែងនូវអារម្មណ៍សោកស្ដាយជាពន់ពេក ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់ក្រុមគ្រួសារ នៃ ស ព និងសូមលើកដៃប្រណំបួងសួង ជូនវិញ្ញាណក្ខន្ធ ស ព ឆាប់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។