សូមចូលរួមរំលែកទុក្ខផង លោកព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅលោកតា សាឡាត់ សិល្បករផ្នែកអាយ៉ៃដ៏ល្បីមួយរូបបានទទួលមរណភាពហើយ ដោយសារតែ
នៅព្រឹកថ្ងៃត្រង់នេះ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ យោងតាមរយៈគណនីផេកហ្វេសប៊ុក សិល្បករកម្ពុជា និង សង្គម បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ដែលលោកព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅលោកតា សាឡាត់ បានទទួលមរណភាព ដោយរោគាពាធ ធ្វើឲ្យមហាជនខ្មែរជាច្រើន ជាពិសេសក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ប្រភពដដែលខាងលេីបានសរសេររៀបរាប់ឲ្យដឹងថា៖«ដំណឹងដ៏គួរអោយសោកស្តាយក្រៃលែងដែលបានទទួលព័ត៍មានមកថា លោកព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅលោកតា សាឡាត់ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបនៃកម្ពុជាបានទទួលមរណភាពនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ដោយរោគាពាធ ក្នុងជន្មាយុ៧៤ឆ្នាំនាគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។
នេះជាដំណឹងដ៏សែនសោកស្តាយក្រៃលែង នៃការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបទៀតហេីយលេីផ្នែកសិល្បៈអាយ៉ៃ។ លោកព្រឹទ្ធាចារ្យសាឡាត់ បានបំរេីវិស័យសិល្បៈតាំងពីសម័យសង្គមរាស្រ្តនិយម រហូតដល់បច្ចុប្បន្ន។ ផេកសិល្បករកម្ពុជាទាំងមូលសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យអញ្ជេីញទៅកាន់សុគតិភាពកុំបីឃ្លាងឃ្លាតឡេីយ។ ដោយក្តីចូលរួមរំលែកទុក្ខអំពីខ្ញុំបាទ អុឹម ជីវ៉ា»។