សូមចូលរួមរំលែកទុក្ខផង កុមារា ហុង ត្រូវបានទទួលមរណភាពហើយ គឺព្រោះដោយសារតែ
ដូចដែរ ប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ចំពោះកុមារា ហុង ដែលយេីងតែងតែឃេីញវត្តមានរបស់គាត់ នៅលេីបណ្ដាញសង្គម ហ្វេសប៊ុក ព្រោះតែកុមារារូបនេះ មានអាយុមិនដល់ ១០ឆ្នាំផង តែក្មេងប្រុសម្នាក់នេះ អាចមានសមត្ថភាពបេីកបរម៉ូតូ ឬក៏រ៉ម៉ុកបានបាត់ទៅហេីយ (តែនេះក៏បង្កេីតបានជាក្ដីព្រួយបារម្ភធំមួយផងដែរ ចំពោះអនាគតកុមារារូបនេះ)។ ក្រោយមក កុមារា ហុង ក៏ត្រូវបានអង្គការមួយ បានយកប្អូនប្រុស ហុង ទៅចិញ្ចឹមបីបាច់ នៅទីក្រុងភ្នំពេញ និងផ្ដល់ការសិក្សា អប់រំណែនាំ និងការហូបចុកសមរម្យ ដូចក្មេងដទៃទៀត ប៉ុន្ដែបែរជាប្អូនប្រុស ហុង មិនចេះរស់នៅទៅវិញ ក៏បានសម្រេចចិត្តបន្ដជីវិត ជាក្មេងអនាថា ទៀតទៅ។
យ៉ាងណាមិញ ក្រោយស្ងាត់នូវវត្តមានរបស់ប្អូនប្រុស ហុង ក្នុងបណ្ដាញសង្គម អស់មួយរយៈរួចមក ស្រាប់តែមុននេះបន្ដិច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ យេីងបានទទួលនូវដំណឹងដ៏សែនសោកសៅមួយ គឺប្អូនប្រុស ហុង បានទទួលមរណភាពហេីយ គឺដោយសារតែគាត់ លោតចុះពីលេីឡាន។ បេីយោងតាមរយៈម្ចាស់គណនីហ្វេសប៊ុកមួយ មានឈ្មោះ Zear Tong បានសរសេរប្រាប់ឱ្យដឹងថា៖
“អាហុងទៅហេីយ Hmmm អស់កម្មហេីយ សង្ឃឹមថាជាតិក្រោយឯងនឹងល្អជាងជាតិនេះ។ Update Caption ដែលអ្នកទាំងអស់គ្នាសួរថាអាហុង ស្លា.ប់ ដោយសារមូលហេតុអ្វី លឺពួកម៉ាប្រាប់ថា វាតោងឡានដឹកម៉ាសុីនភ្លេីង ហេីតលត់ចុះពីឡាន ត្រូវកន្ទុយក្រោយ អូ.សហេីយកិ.ន”។