ក្រសួងអប់រំ បានសម្រេចពន្យារពេលទទួលពាក្យសុំចុះឈ្មោះ ប្រឡងបាក់ឌុប រហូតដល់ថ្ងៃទី

នាខណៈពេលមុននេះបន្ដិច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដី​ណែនាំ​ស្ដីពី ការ​ពន្យារពេល​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០២០ ដែលកាល​បរិច្ឆេទ​ទទួល​ពាក្យ​ពន្យារ​​ដល់​ ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២០ និងការ​ផ្ដល់​សំណុំ​លិខិត​ចុះ​ឈ្មោះ​ប្រឡង ពន្យារ​ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២០។ សូមមើលសេចក្ដីនែនាំ ដូចខាងក្រោមនេះ៖...

ប្រពៃណាស់ ម្ចាស់ចុងភៅការមួយកន្លែង ប្រកាសមិនទាមទារសំណង និងមិនសុីដាច់លុយកក់ ទៅលើម្ចាស់ដើមការដែលបានពន្យាពេល ព្រោះដោយសារតែ

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលនៅក្នុងរយៈពេលកន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលគ្រោងរៀបចំពិធីជប់លៀងមង្គលការ ពិធីបុណ្យនឹងកម្មវិធីជួបជុំផ្សេងៗ បានសម្រេចលើកពេល ឬរំសាយកម្មវិធីវិញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីឌ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។ ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវទៅដល់ឯកឧត្ដម-លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ជាម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ភោជនីយដ្ឋាន ម្ចាស់ មជ្ឈមណ្ឌលសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ក្នុងរាជធានីភ្នំពេញ សូមមេត្ដាកុំកាត់លុយ ឬយកលេសទាមទារសំណង នៃការខាតបង់ពីម្ចាស់កម្មវិធីដែលបានកក់ប្រាក់ និងចៀសវាងការយកឱកាសនេះ...

មង្គលការមួយមិនខ្វល់ពី កូវីដ ១៩ គឺនឹងប្រព្រឹត្តទៅធម្មតា ក៏ប៉ុន្តែគឺមានការសម្អាតដោយទឹកសំលាប់មេរោគជាប្រចាំ ព្រមទាំងមានវិធានការទប់ស្កាត់ ដូចជា

អនាគត​គូ​ស្វាមី​ភរិយា​ថ្មី​មួយ​គូ​ បានសម្រេច​ចិត្ត​រៀប​ចំ​ពិធី​អាពាហ៍ពិពាហ៍​របស់​ពួកគាត់ជាបន្ត​ បេីទោះបីជា​ខណៈពេលនេះ​ជំងឺកូវីដ១៩កំពុង​តែរីករាលដាលមក​ដល់​ប្រទេស​កម្ពុជា​​។ ក្នុង​នោះដែរ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Lorn Peouthida ដែលត្រូវ​ជា​កូនក្រមុំ​បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ពិធីមង្គលការរបស់យើងខ្ញុំនឹងប្រព្រឹត្តទៅធម្មតា ! យើងខ្ញុំម្ចាស់ដើមការដែលនឹងប្រារព្ធពិធីអាពាហ៍ពិពាហ៍នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ ទីតាំងសមភាពថ្មីអគារ A សូមគោរពជូនដំណឹងដល់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងប្រិយមិត្តទាំងអស់អោយបានជ្រាបថា: ដើម្បីបញ្ចៀសការឆ្លងនូវជំងឺនានា...

មិន​បាច់​អធិកអធម​ពេក​ទេ​ ត្រឹម​មាន​ចាស់​ទុំ​សង​ខាង​ទទួល​ដឹង​លឺ​គឺ​គ្រប់​គ្រាន់​ហេីយ​ ចាំស្ងាត់​កូរ៉ូណា​ តិច​សិន​ ចាំ

ក្រសួងសុខាភិបាល បានស្នើរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្តទាំងអស់ឱ្យបិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ការសម្រេចឱ្យបិទខារ៉ាអូខេ (KTV) និងរោងភាពយន្តទូទាំងប្រទេសនេះ បានធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បន្ទាប់​ពី​មាន​ការប្រកាស​រប​ស់​ក្រសួងសុខាភិបាល​នេះ​ដែរ​ ភ្លាមៗ​នោះ គេ​សង្កេតឃើញ​មាន​កម្មវិធី​ប្រគុំតន្ត្រី​ និង​ពិធី​មង្គលការមួយចំនួន​ត្រូវ​បាន​រំសាយ​ ដេីម្បី​ពន្យារពេល​រហូត​ជំងឺកូវីដ១៩​ វិលរកមក​សភាព​ល្អប្រសើរ​វិញនោះ។ ជាក់ស្ដែង​ គូស្នេហ៍​មួយ​គូ​នេះ​...

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះមហាក្សត្រ នរោត្តម សីហមុនី ទ្រង់សព្វព្រះហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ជូនរាជរដ្ឋាភិបាល សម្រាប់បង្ការ ការរីករាលដាល កូវីដ ១៩ ចំនួន

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៣០មុឺនដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាល សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុសកូវីឌ។ ព្រះរាជសារព្រះមហាក្សត្រផ្ញើជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត និងស្រលាញ់ដ៏ជ្រាលជ្រៅបំផុត។ ខ្ញុំសូមចូលរួមជាមួយរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា...

រំភើបចិត្តណាស់ លោកឧកញ៉ា​ ស្រី​ ចាន់​ថន​ បានផ្តល់ថវិកាដល់ក្រុមគ្រូពេទ្យ ត្រៀមលក្ខណៈសម្រាប់ប្រឆាំងជាមួយនឹងសង្គ្រាម​ កូវីដ នូវថវិកាចំនួន

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ដែលកាលពីរសៀលម្សិលមិញនេះ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ដ ព្រះសីហនុ បានចុះទៅជួបក្រុមគ្រូពេទ្យជួរមុខ ដើម្បីជាការលើកទឹកចិត្ដ រួមនឹងឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ជាការផ្ដល់កំលាំងចិត្ដជូនពួកគាត់ ក្នុងអំឡុងពេលត្រៀមប្រយុទ្ធជាមួយ ជំងឺកូវីឌនេះ។ ទន្ទឹមនឹងនេះដែរ នាខណៈពេលមុននេះបន្ដិច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ឯកឧត្ដម គួច...

មិន​មែន​និយាយ​ឱ្យ​រួច​ពី​មាត់​ទេ អ្នកនាង ទ្រី ដាណា នឹងផ្តល់ជូនមាស​សុទ្ធ ៣គីឡូ និង​មកុដ​ពេជ្រ ចុង​ឆ្នាំ​នេះ សម្រាប់​អ្នក

ប្រិយមិត្ត​បាន​ស្គាល់​រួចមកហេីយ​ លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ និងជា​អគ្គនាយិកា​ក្រុម​ហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់​មុខ​នូវ​ផលិតផល​សម្អាង​ម៉ាក N N P បាន​មានការ​លេីកឡេីង​ថា៖«មិន​មែន​និយាយ​ឱ្យ​រួច​ពី​មាត់​ទេ ហើយ​ក៏​មិន​ចេះ​​បោក​ប្រាស់​គេ​ដែរ ចុង​ឆ្នាំ​នេះ មាស​សុទ្ធ ៣គីឡូ និង​មកុដ​ពេជ្រ ចាំ​មើល​អ្នក​ណា​បាន​ចុង​ឆ្នាំ​នេះ។ ខ្ញុំ​ហ៊ាន​ថា ហ៊ាន​ធ្វើ ហើយ​ធ្វើ​ឱ្យ​​ត្រឹម​ត្រូវ​បំផុត សម្រាប់​អ្នក​ខ្លាំង​ទាំង​ខាង​ដឹក​នាំ ទាំង​ខាង​លក់ និង​ស្វែង​រក​យុទ្ធសាស្ត្រ​ថ្មីៗ ដើម្បី​ភាព​ជោគ​ជ័យ​ទាំង​អស់​គ្នា។ ខ្ញុំ​ប្រាប់​បង​ប្អូន​ចុះ...

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវ ដល់ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អាគារ ភោជនីយដ្ឋាន សូមមេត្តាកុំកាត់លុយ ឫទារថ្លៃខូចខាត​ ពេលពលរដ្ឋលុបចោលពិធីមង្គលការ​ និងបុណ្យផ្សេងៗ​

នាខណៈពេលមុននេះបន្ដិច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីអំពាវនាវ អោយចុងភៅ​ ម្ចាស់ភោជនីយដ្ឋាន​ និងម្ចាស់អគារ​ កុំកាត់លុយ​ ឫទារថ្លៃខូចខាត​ ពេលពលរដ្ឋ ដែលលុបចោលពិធីមង្គលការ​ និងបុណ្យផ្សេងៗ​ ដេីម្បីទប់ស្កាត់​ ជំងឺកូវីឌ។ ក្នុងសេចក្ដីអំពាវនាវនេះដែរ គឺមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖”ក្នុងរយៈពេលកន្លងមក មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលគ្រោងរៀបចំពិធីជប់លៀងមង្គលការ ពិធីបុណ្យនឹងកម្មវិធីជួបជុំផ្សេងៗ បានសម្រេចលើកពេល ឬរំសាយកម្មវិធីវិញ...

ដំណឹង​ល្អ​ លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន​ សម្រេច​ចិត្តចាប់ដៃគូរ​និងសហការណ៍ជាមួយរោងចក្រក្នុងស្រុក ដើម្បីតំឡើងសិប្បកម្មផលិតម៉ាស់​ នៅ

លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន​ នា​ល្ងាច​ថ្ងៃ​នេះ​ដែរ​ បាន​មាន​ការ​បញ្ជាក់​ជុំវិញ​គម្រោង​នៃការបង្កេីត​រោងចក្រ​​ផលិត​ម៉ាស់​ដែលមាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖​ ការសិក្សាស្រាវជ្រាវលើគម្រោងទីផ្សារវិនិយោគមួយគឺលទ្ធផលមិនងាយស្រួលដូចការគិតរបស់យើងនោះទេ! យ៉ាងណាម៉ិញកន្លងទៅខ្ញុំធ្លាប់សិក្សាថានឹងនាំដៃគូរវិនិយោគបរទេសនិងនាំយកឧបករណ៍ គ្រឿងម៉ាស៊ីន ផលិតម៉ាស់មកដំឡើងនៅទីផ្សារកម្ពុជា តែជាលទ្ធផល៖ទី១. ឧបករណ៍ គ្រឿងម៉ាស៊ីន និងវត្ថុធាតុដើមផ្សេងៗមានតម្លៃខ្ពស់។​ ទី២. កាលៈទេសៈពេលនេះ ការដឹកជញ្ជូន និងការនាំចូលនូវឧបករណ៍ គ្រឿងម៉ាស៊ីន និងវត្ថុធាតុដើមផ្សេងៗពិបាកក្នុងការនាំចូលក្នុងប្រទេស ។ល។ តែទោះជាយ៉ាងនេះក្តី នេះជាឱកាសដ៏ល្អមួយ ដែលបានបង្ហាញផ្លូវដ៏ល្អមួយ សម្រាប់យើងត្រូវធ្វើនិងអនុវត្តបន្តនោះគឺ៖​ទី១. ខ្ញុំសម្រេចចិត្តចាប់ដៃគូរក្នុងស្រុក...

កីឡាករប្រដាល់ វង្ស ណយ អ្នកមាន គេមានលុយដេក ចុះខ្ញុំ និង កុមារ ទាំងអស់នេះ តើរស់យ៉ាង មិចទៅ សេដ្ឋកិច្ចក៏ធ្លាក់ មេឃក៏ក្តៅ ជំងឺឆ្លង ក៏កាន់តែរៀលដាល

ប្រិយមិត្ដប្រាកដជាបានស្គាល់មកហើយ នៅកីឡាករប្រដាល់ក្បាច់ គុនបុរាណខ្មែរ លោក វង្ស ណយ ដែលមានរហ័សនាម អ្នកលេងកែងមច្ចុរាជ ដែលជាកីឡាករមានឈ្មោះបោះសំលេងយ៉ាងខ្លាំង ក្នុងវិស័យកីឡាប្រដាល់ ដែលតែងតែផ្ដួលគូរប្រកួតរបស់ខ្លួន អោយសន្លប់នៅលើសង្វៀនជារឿយៗផងដែរ។ យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ អ្នកលេងកែងមច្ចុរាជ វង្ស ណយ បាននាំយកសៀវភៅមួយចំនួន យកទៅជូនប្អូនៗសិស្សសាលាបឋមសិក្សាមួយកន្លែង សម្រាប់ទុកឧបត្ថម្ភទៅដល់ពួកគាត់។ ក្នុងនោះដែរ លោក...