កុំចេះតែហ៊ាន ចូលលួចញឹកដងពេក​ លោក​ តាំង​ គីមឡេង ទ្រាំលែងបាន​ ​ ក៍បាន​ចុះទៅចាប់​ជន​សង្ស័យ​ដោយផ្ទាល់​ ដោយប្រទះឃើញនៅ

ប្អូនប្រុស តាំង គីមឡេង ត្រូវបានអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក បានស្គាល់រូបប្អូនយ៉ាងច្រើន ព្រោះតែអំពើសប្បុរសធម៍របស់ប្អូន ដែលជារឿយៗយើងតែងតែឃើញវត្ដមានបុរសម្នាក់នេះ យកឧបករណ៏ សំភារៈសិក្សា និងថវិកាមួយចំនួនជូនទៅដល់ក្មេងៗទីទល់ក្រ និងចាស់ជរា ដែលត្រូវការជំនួយជាដើម។

យ៉ាងណា​មិញ​ កាលពីវេលាម៉ោង​ជិត​៤ទៀប​ភ្លឺ​ ឈាន​ចូល​​ថ្ងៃ​ទី០៦ ខែ​ឧសភា​​ ឆ្នាំ​២០២០​ ​នេះ​ ហាង​របស់លោក​ តាំង​ គីម​ឡេង​ ត្រូវ​បាន​ជន​ សង្ស័យ​មានគ្នា​ពីរនាក់ដែលជា​មុខ​សញ្ញា​ចាស់បានចូលគាស់​ និងបានលួច​យក​សម្ភារៈ​មួយចំនួន​យកទៅបាត់។ បេីតាម​ការ​បញ្ជាក់​ពី​លោក​ តាំង​ គីម​ឡេង​ បាន​មានការ​រៀបរាប់​នៅលេី​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖

«មុខសញ្ញា​ ដែលបានចូលគាស់ហាងពីរដងត្រូវបាននាំមកអនុវត្តតាមច្បាប់​ និង​កំពុងតាមប្រមាញ់មុខសញ្ញាម្នាក់ទៀតជាគ្នីគ្នាមកអនុវត្តទោសទៅតាមផ្លូវច្បាប់​ ថ្ងៃនេះជាថ្ងៃសីលអ្វីៗចង់ធ្វេីទៅតាមថ្ងៃសីល​ តែគាត់បានលួច4ដងមិនគិតសីលអញ្ចឹងធ្វេីទៅតាមហ្នឹងចុះ​ មុខអាណិតណាស់តែលួចអស់ម៉ាសុីនឆុងកាហ្វេ​ និងសម្ភារះជាច្រេីន»។

គូសបញ្ជាក់​ថា​ ចំពោះ​ជន​ សង្ស័យ​ដែលបានចូលគាស់ហាងខាងលេី​កាលពី​ព្រឹកទៀបភ្លឺ​នេះ​ ត្រូវ​បានប្រមាញ់ចាប់បាន​ដោយលោក​ តាំង​ គីមឡេង​ ម្ចាស់​ហាង​ផ្ទាល់​តែម្តង​ ស្ថិត​នៅ​តំបន់បឹងកក់​បន្ទាប់ពីបាន​ចុះដេីររក​រយៈពេល​ប៉ុន្មាន​ម៉ោង​​ក៏ប្រទះឃេីញ និងបាននាំខ្លួនយកមកប៉ុស្តិ៍​វាលវង់​ ដេីម្បីប្រគល់អោយ​សមត្ថកិច្ច​សាកសួរ​ចម្លេីយ​ដេីម្បី​ស្វែងរក​ចាប់ខ្លួនបក្ខពួកជាបន្ត។

Add a Comment

Your email address will not be published. Required fields are marked *