ទីបំផុត នារីវ័យក្មេងដ៏ស្រស់ស្អាត ដែលត្រូវបានព្រះតេជគុណ ឡុង ចន្ថា ឆាតទៅញ៉ែនោះ ពេលនេះរូបនាងបានចេញមុខបកស្រាយ​និយាយរៀបរាប់រឿងរ៉ាវទាំងអស់ថា

រឿងរ៉ាវរបស់ ព្រះតេជគុណ ឡុង ចន្ថា បាននឹងកំពុងធ្វើឱ្យមជ្ឈដ្ឋានមហាជន មានការចាប់អារម្មណ៏ជាខ្លាំង ពាក់ព័ន្ធទៅនឹងការបែកឆ្លាយ ឆាតសំឡេងញ៉ែនារីម្នាក់ ដែលធ្វើឱ្យផ្ទុះកក្រើកពេញបណ្ដាញសង្គម ហ្វេសបុក រហូតធ្វើឱ្យព្រះអង្គ សម្រេចចិត្ដលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ទន្ទឹមនឹងរឿងមួយនេះដែរ ក្រោយឃើញការបកស្រាយរបស់ ព្រះតេជគុណ ឡុង ចន្ថា ជាមួយនឹងលោក សាន្ដ ប៊ុនធឿន កាលពីម្សិលមិញនេះរួចមក ស្រាប់តែកាលពីរសៀលថ្ងៃមិញនេះ ទី០៥ ខែឧសភា ឆ្នាំ២០២០ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Kun Sokaldara ដែលត្រូវជាគូដណ្ដឹងរបស់ជងរងគ្រោះ ក៏បង្ហោះសារមួយឃ្លាថា៖”ជម្រាបសួរ បងប្អូនទាំងអស់គ្នា ខ្ញុំនឹងគូរដណ្ដឹងខ្ញុំ នៅល្ងាច ថ្ងៃនេះវេលាម៉ោង៥៖៣០នាទី ខ្ញុំនឹងធ្វើការឡាយផ្ទាល់ដើម្បីបកស្រាយអំពីលោកសង្ឃ ឡុង ចន្ថា និយាយបំភ្លើសការពិតជាមួយអ្នកកាសែត ចោទមកលើខ្ញុំនឹងគូរដណ្ដឹងខ្ញុំ សូមអរគុណ”។

ជាមួយគ្នានេះដែរ បន្ទាប់ពីម្ចាស់គណនីរូបនេះ បានបង្ហោះសារដើម្បីចេញមុខធ្វើការបកស្រាយ ជុំវិញរឿងខាងលើនេះរួចមក ពេលនេះគូរដណ្ដឹងទាំងពីររូបខាងលើ បានចេញមុខឡាយវីដេអូហើយ ដើម្បីទម្លាយ និងស្រាយចម្ងល់ រឿងរ៉ាវបែកធ្លាយសារសម្លេង ញ៉ែគូរដណ្ដឹងរបស់ខ្លួន ដើម្បីឱ្យមហាជនជ្រាបទាំងអស់គ្នា។ បន្ថែមពីលើនេះ ម្ចាស់គណនីរូបនេះ ក៏បានភ្ជាប់សារមួយឃ្លាថា៖”ការបកស្រាយចំពោះការចោទប្រកាន់របស់តេជគុណ ឡុង ចន្ថា ជាមួយនិងលោកសាន្ត ប៊ុនធឿន ដែលបានផ្សាយផ្ទាល់កាលពីយប់ម្សិលមិញ”។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *