អាណិតណាស់​ បងប្រុសសំពះអង្វរទាំងទឹកភ្នែកសូមឲ្យជួយ ដោយសារ​តែ​ជីវភាព​ក្រីក្រ​ គ្មាន​លុយទេីបនាំកូនគាត់ឡេីងបេះដូងអោយគេដេីម្បីបានលុយ​ តែ​អកុសល​កូនក៏ត្រូវ​ធ្លាក់​ ទទួល​រង​របួស​ធ្ងន់ធ្ងរ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​

លោកពូម្នាក់បានរៀបរាប់ទាំងទឹកភ្នែក​ និងមានក្តី​រន្ធត់​ចិត្ត​ជា​ខ្លាំង​ ខណៈ​ដែល​កូនរបស់គាត់បានធ្លាក់ពីលេីដេីមដូង​ និងមាន​សភាពយ៉ាង​ធ្ងន់ធ្ងរ​ ក៏បាន​នាំយកមក​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្លាមៗ​ តែដោយសារគ្មាន​លេខ​ទូរស័ព្ទ​ទាក់ទង​ទៅកាន់​ប្រពន្ធ​ ទេីបគាត់ក៏បានពឹងពាក់បងស្រីម្នាក់ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Sreypich Seth​ អោយជួុយ​បង្ហោះ​ ក៏ដូចជា​ពឹងអោយដល់មហាជនឲ្យជួយ​ស៊ែរចែក​រំលែក​បន្ត​ ក្រែង​លោដំណឹងនេះ​បាន​ទៅដល់​ក្រុម​គ្រួសារ​គាត់។

បេីតាម​ការ​រៀប​រាប់​ពី​ម្ចាស់​គណនី​ខាងលើ​បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ថ្ងៃទី05 ខែ05 ឆ្នាំ2020 បងប្អូនជួយស៊ែរតៗគ្នាម្នាក់មួយផងបងប្រុសម្នាក់គាត់សុំអោយខ្ញុំជួយផុសរូបគាត់អោយប្រពន្ធគាត់និងលោកពូចាខា​ រួមទាំងបងប្អូនគាត់បានដឹងផងថាកូនគាត់បានធ្លាក់ពីលេីដេីមដូងព្រឹកមិញ​មានសាភាពធ្ងន់ធ្ងរណាស់​ ឥឡូវគាត់យកកូនមកដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ហេីយ​ គាត់រស់នៅភូមិត្រពាំងបួន ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង»។

បេីតាម​ការ​បញ្ជាក់​ពី​ប្រភព​ដេីមខាងលេីតាម​រយៈ​ការ​ខមិនបាន​មានការ​បញ្ជាក់​ថា​៖”ដោយសារ​តែជីវភាពខ្វះខាត​ គ្មាន​លុយទេីបនាំកូនគាត់ឡេីងបេះដូងអោយគេដេីម្បីបានលុយ»។​ ទន្ទឹម​នឹង​នេះ​ដែរ​ មាន​ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​បានសម្តែងនូវ​អារម្មណ៍​ក្តុកក្តួល​ និងអាណិត​អាសូរ​ជា​ខ្លាំង​ ហេីយក៏មាន​សប្បុរសជន​មួយចំនួនចង់ជួយជា​ថវិកា​បន្តិចបន្តួច​ជូនដល់លោក​ពូផងដែរ​។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *