សូមចូលរួម​រំលែក​ទុក្ខ​ ប្អូនប្រុសរបស់តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ​ បាន​ទទួល​មរណភាព​ហើយ​ ដោយសារតែកើតជំងឺ

ប្រិយមិត្ត​ និងមហាជន​ជាច្រើន​បានសម្តែងនូវក្តី​ក្រៀមក្រំ​ជាខ្លាំង​ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​នៃ​ ស​ ព​ ខណៈដែល​បានលឺដំណឹងថា​ ប្អូនប្រុសរបស់តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បានទទួលមរណភាពហើយនៅថ្ងៃនេះ នាវេលាម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០​។

យ៉ាងណា​មិញ​ នៅ​មុន​នេះ​បន្តិច​ តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ​ បានបង្ហោះសារដោយមានការ​រៀបរាប់​យ៉ាងដូច្នេះថា៖«សូមជំរាបដល់បងប្អូនជិតឆ្ងាយទាំងអស់អោយបានជ្រាបថា​ ស​ ព​ ប្អូនប្រុសនាងខ្ញុំ សុន សំណាង​ ហៅ សុន សឺត នឹងប្រារព្ធធ្វើបុណ្យនៅស្រុកកំណើត ភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង»។

ក្រោយពីទទួលនូវដំណឹងនេះហើយ​ មិត្តភ័ក្ដិ​ក្នុង​វិថី​សិល្បៈ​ ជាពិសេស​បងប្អូន​សាច់​ញាតិ​គ្រួសារ​នៃ​ ស ​ព​ ​បានសម្តែងនូវ​អារម្មណ៍​រន្ធត់​ចិត្ត​ជា​ខ្លាំង ព្រមទាំងជូនពរឲ្យវិញ្ញាណក្ខន្តឆាប់បានទៅកាន់ឋានស្ងប់ស្ងាត់ផងដែរ។ គូសបញ្ជាក់​ដែរថា​ លោក​ សុន សំណាង​ បាន​ទទួល​មរណភាព​ បន្ទាប់​ពី​ទទួល​​រង​នូវជំងឺ​ធ្ងន់ធ្ងរ​ «ជំងឺ​ខូច​ខួរឆ្អឹងខ្នង​»​ ក្រោយពីបាន​ធ្វើការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់រយៈពេល​​ជាច្រើន​ខែមកនេះ។

Add a Comment

Your email address will not be published. Required fields are marked *