ក្តៅៗ​ នៅមុននេះបន្តិចកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញបទថ្មី កូវីដ រលាយទៅ ពិតជាពិរោះ និងមានអត្ថន័យខ្លាំងណាស់

ប្រិយមិត្ដប្រាកដជាបានស្គាល់ច្បាស់រួចមកហេីយ កំពូលតារាចម្រៀងប្រុសជួរមុខ ក្នុងប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ ដែលមកដល់ពេលបច្ចុប្បន្ននេះ កំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ បានប្រឡូកក្នុងវិស័យសិល្បៈចម្រៀង ក៏ដូចជាទទួលបានកេរ្តិ៍ឈ្មោះ ល្បីល្បាញមានរយៈពេលជាង ២ទសវត្សមកហើយ ។

ដោយ​ឡែក​ អ្វីដែលប្លែក និងគួរឲ្យចាប់អារម្មណ៍នោះ​ នៅយប់ថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ​២០២០​ មុន​នេះ​បន្តិច​ ផលិតកម្ម​ រស្មី​ហង្ស​មាស​ បានចេញបទចម្រៀងថ្មីមួយបទមាន​ចំណងជើង​ថា​ «COVID រលាយ​ទៅ»​ ដែលជាការបកស្រាយដោយ​កំពូល​តារា​ចម្រៀង​ ព្រាប​ សុវត្ថិ​ ពិត​ជា​ពិរោះរណ្តំ​ និង​ទទួល​បាន​នូវ​ការកោត​សរសើរ​ជាខ្លាំង​។

គូស​បញ្ជាក់​ថា​ ក្នុង​អត្ថន័យ​នៃ​បទ​ចម្រៀង​ថ្មី​នេះ​ បានមានការរៀបរាប់ពី​សង្គម​បច្ចុប្បន្ន​ ខណៈ​ដែល​ជំងឺ​កូវីដ​១៩​ បាននឹង​កំពុង​តែ​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​ មនុស្ស​ជាច្រើន​លាននាក់បាន​បាត់​បង់​ការងារ​ធ្វើ​ មនុស្ស​ផ្តើម​ស្អប់​មនុស្ស​ ខ្លាច​ទាំងខ្លួនឯង​ សូម្បីតែមនុស្សដែលខ្លួនយេីងស្រលាញ់​ ជាពិសេស​មនុស្ស​ចាស់​និង​កូន​ក្មេង​ខ្លាច​នឹងប៉ះទៀតផង។

នៅមាន​ពាក្យ​ពេចន៍​រៀប​រាប់​ជា​ច្រើន​ទៀត​ ដែលមាន​អត្ថន័យ​យ៉ាង​ពិរោះ​ បង្កប់​ទៅដោយមនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ តាម​រយៈ​ការ​បកស្រាយ​បទចម្រៀង​នេះ។ កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​បទ​ចម្រៀង​ដែលជាការបកស្រាយដោយកំពូល​តារា​ចម្រៀង​ ព្រាប​ សុវត្ថិ​ ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *