តោះមកដឹងពីឯកសារ ដែលត្រូវដាក់តាមខ្លួន ដើម្បីជៀសវាងកុំឲ្យប៉ូលិសផាកពិន័យ

កាលពីព្រឹកម្សិលមិញនេះ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្តេីមអនុវត្ត ចាប់ពីថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ។ ក្នុងខ្លឹមសារសេចក្ដីជូនដំណឹង របស់អគ្គស្នងការដ្ឋាននគរបាលជាតិ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

”អនុវត្ដតាមសេចក្ដីជូនដំណឹងលេខ ០១៧/២០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានអតិបរមា អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេសឲ្យបានជ្រាបដូចខាងក្រោម៖

ទី១ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស និងធ្វើការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយចាប់ផ្ដើមអនុវត្ដអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្ដការណ៍ ចំពោះអំពើល្មើ សច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ចាប់ពីវេលាម៉ោង ០ ០ ថ្ងៃសុក្រ ១០កើត ខែពិសាទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០តទៅ។

ទី២ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស នឹងអនុវត្ដច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៍វិជ្ជាជីវៈ ព្រមទាំងឥរិយាបទថ្លៃថ្នូរ ទន់ភ្លន់ និងមុឺងម៉ាត់។ ទី៣ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវ និងសំណូមពរយ៉ាងទទូច ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេស ចូលរួមសហការ និងគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្ដិខ្លួនឯងផ្ទាល់ និងអ្នកដទៃ ដោយស្មារតីទទួលខុសត្រូវខ្ពស់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជ្រាបជាព័ត៍មាន និងចូលរួមអនុវត្ដឲ្យបានព្រមៗគ្នា ប្រកបដោយមនសិការភ្ញាក់រលឹក”។

ជាមួយគ្នានេះដែរ នាមុននេះបន្ដិច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីឯកសារដែលត្រូវដាក់តាមខ្លួនជាប្រចាំ នៅពេលកំពុងបើកបរ ដោយមានដូចជា៖”ទី១ ប័ណ្ណបើកបរ (ច្បាប់ដើម)។ ទី២ លិខិតអាជីវកម្ម ចំពោះក្រុមហ៊ុន (ច្បាប់ដើម)។ ចំពោះឯកសារផ្សេងៗទៀតដូចជា កាតសំគាល់យាន្ដយន្ដ (កាតគ្រី) អាចធ្វើការចម្លង ដោយគ្រាន់តែបញ្ជាក់ពីអាជ្ញាធរដែនដីដែលពាក់ព័ន្ធ។ សូមមើលគំរូប័ណ្ណខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *