មានសង្ឃឹមហើយ សម្តេចតេជោ ហ៊ុន សែន អន្តរាគមន៍ផ្ទាល់ ក រ ណីលោក ថម ដែលជាជនជាតិ​ អាមេរិកាំង នៅកំពត បានចា ញ់បោកគេ អស់ដី អស់ផ្ទះ

ដូចដែលប្រិយមិត្ដ បានទទួលជ្រាបខ្លះៗរួចមកហើយ ចំពោះលោក O’BRIEN GEORGE ALLEN អាយុ៧៥ឆ្នាំ ដែលជាជនជាតិអាមេរិក ត្រូវបានបុគ្គល២នាក់ ប្ដីប្រពន្ធ ត្រូវជាមនុស្សដែលគាត់ទុកចិត្ដ អោយឈរឈ្មោះទិញដីនៅខេត្ដកំពត អោយគាត់ តែបែរជាចុងក្រោយ បុគ្គលទាំងពីររូបនេះ បានសុីដាច់ដីគាត់ទៅវិញ។

យ៉ាងណាមិញ នាខណៈពេលមុននេះបន្ដិច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ​ ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ ឯកឧត្ដម​ ដួង​ ដារ៉ា​ ជំនួយ​ការ​ផ្ទាល់​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានបង្ហោះ​ព័ត៌មាន​ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ ដែលលោក​ ថម​ ជាជនជាតិ​អាមេរិក​ រងគ្រោះ​បញ្ហា​ដីធ្លី​នៅខេត្ត​ កំពត​ បានអោយដឹងថា​ ករណី​ របស់​លោក ថម​ ឯកឧត្ដម​ បានគោរព​រាយការណ៍ជូន​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​។ ពេល​នេះ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ កំពុង​អន្តរាគមន៍​ក្នុងរឿង​នេះ​ហេីយ​។

ក្នុងនោះដែរ ឯកឧត្ដម ដួង ដារ៉ា បានលើកឡើងឱ្យដឹងថា៖”អរគុណសន្តិភាព អរគុណសម្តេចតេជោ អរគុណបងប្អូនទាំងអស់គ្នា។ ករណីលោក ថម (O’BRIEN GEORGE ALLEN) នៅកំពត នៅពេលដែលខ្ញុំបានស្តាប់សាច់រឿងគាត់អស់ហើយ ខ្ញុំក៏បានជម្រាបជូនទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលពេលនេះកំពុងស្ថិតនៅក្នុងអន្តរាគមន៍ផ្ទាល់ពីសម្តេចប្រមុខដឹកនាំ។

សម្តេចតេជោ ហ៊ុន សែន លោកតែងតែមានក្តីសណ្តោស និងព្រហ្មវិហារធម៍ធំធេងបំផុតទាំងចំពោះពលរដ្ឋខ្មែរ ក៏ដូចជាពលរដ្ឋបទេសដែលមកលេងស្រុកយើង ឬក៏មករស់នៅប្រកបការងារតូចធំនៅក្នុងប្រទេសយើង។ កម្ពុជាក្រតូចមែន តែបេះដូងកម្ពុជាពោរពេញដោយក្តីស្រឡាញ់មហាធំធេងបំផុត។ មានសម្តេចដឹកនាំប្រទេស គឺកម្ពុជានិងជនបរទេសមានភាពកក់ក្តៅគ្រប់ៗគ្នា។ សូមអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមជួយជាទឹកចិត្ត និងផ្តល់ក្តីបារម្ភចំពោះលោក ថម ។ យើងទុកភារកិច្ចនេះជូនប្រមុខដឹកនាំដើម្បីដោះស្រាយជូនគាត់។ ហើយក៏សូមជូនពរលោកថម និងបងប្អូនទាំងអស់រស់នៅប្រកបការងារបានសុខសប្បាយនៅក្នុងប្រទេសកម្ពុជា។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង ដោយគ្មានការរើសអើង”។

សូមជម្រាបផងដែរថា លោក obrien georger allen (ហៅ ថម) ជនជាតិអាមេរិកកាំង ជាអ្នកនេសាទម្នាក់នៅ រដ្ឋអាឡាស្កា និងជាមនុស្សកំព្រា ម្ដាយឪពុក ស្លា ប់អស់ គ្មានបងប្អូន ប្រពន្ធកូនឡេីយ។ គាត់បានស្រលាញ់កម្ពុជានឹងចង់រស់នៅរហូតដល់ ស្លា ប់ នៅកម្ពុជា ទេីបសម្រេចចិត្តលក់ទូកនេសាទ និងទ្រព្យសម្បត្តិ បានសរុបប្រមាណ ជាង៣០ម៉ឺនដុល្លារ និងពឹងពាក់ប្អូនធម៌ជាជនជាតិខ្មែរ ដេីម្បីជួយឈរឈ្មោះទិញដី ដេីម្បីបានរស់នៅខ្មែរ ក្រោយមកជនជាតិខ្មែរនោះបានឆបោកគាត់ យកដីទាំងអស់ ធ្វេីអោយគាត់បាត់បង់គ្រប់យ៉ាង។

Add a Comment

Your email address will not be published. Required fields are marked *