ព្យុះប្រមោយដំរីមួយ បានបង្ហាញខ្លួននៅលើផ្ទៃសមុទ្រ កោះរ៉ុង តែសំណាងល្អព្យុះនេះមិនបាន

ក្រុងកោះរ៉ុង៖ មានព្យុះប្រមោយដំរីមួយ បានបង្ហាញខ្លួននៅលើផ្ទៃសមុទ្រ ម្តុំពយយាយម៉ៅ ជិតភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃ២៥ ខែមេសា ឆ្នាំ២០២០នេះ។ នេះ​បេីយោងតាម​ការ​បង្ហោះ​ចេញពី​គណនី​ហ្វេសបុក​ផេកឈ្មោះ​ KPS BreakingNews នាមុននេះ​បន្តិច​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ តាមពលរដ្ឋដែលប្រទះឃើញប្រាប់ថា សំណាងល្អព្យុះនេះមិនបានវាយប្រហារប៉ះចំទូកនេសាទ ទូកទេសចរណ៍​ ឬភូមិដ្ឋានពលរដ្ឋនៅលើកោះឡើយ។​ យោងតាមប្រភពពី មន្ត្រីជំនាញបានធ្វើការព្រមានថា ក្នុងករណីដែលព្យុះនេះបង្ហាញខ្លួនលើសមុទ្រ សុំអោយពលរដ្ឋនៅលើទូកនេសាទ

ឬទូកទេសចរណ៍មើលដំណើរព្យុះ និងព្យាយាមគេចចេញពីគន្លងផ្លូវដែលព្យុះនេះធ្វើដំណើរ ដើម្បីគេចពីការវាយប្រហាររបស់ព្យុះនេះ បង្ការកុំអោយមានគ្រោះថ្នាក់ ដោយសារថា ព្យុះនេះជាព្យុះសាហាវមួយដែលអាចវាយប្រហារ ពន្លិចឬបំបែកទូកនិងបើនៅលើគោកក្បែរឆ្នេរ អាចវាយប្រហារដល់ផ្ទះសម្បែងឬអាយុជីវិតមនុស្សបានគ្រប់ពេល៕

Add a Comment

Your email address will not be published. Required fields are marked *