ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះស្រាវជ្រាវ បង្រ្កាបល្បែងបៀរសុីសងខុសច្បាប់​ ឃាត់​ខ្លួន​ជន​ សង្ស័យ​បាន​ចំនួន​ ៥នាក់

ករណី៖ ស្រាវជ្រាវ បង្រ្កាបល្បែងសុីសងខុសច្បាប់ (បៀរ)​កើតហេតុនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០​ វេលាម៉ោង ១៦និង ៣០នាទី​ នៅចំណុចផ្ទះឈ្មោះ ស៊ូ ចាន់ថន ភេទស្រី ភូមិពោធិ៍តូច ឃុំ កំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។​ នេះបេីយោង​តាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​​ បាន​ធ្វើ​ការ​បង្ហោះ​នៅយប់ឈានចូលថ្ងៃទី២៥​ ខែ​មេសា​ ឆ្នាំ​២០២០​ នេះ។

ជនសង្ស័យ​ ០៥នាក់(ឃាត់ខ្លួន)៖​ ១-ឈ្មោះស៊ូ ចាន់ថន ភេទ ស្រី អាយុ៤២ឆ្នាំ ជនជាតិរៀតណាម មុខរបរ នៅផ្ទះ មានទីលំនៅភូមិពោធិ៍តូច ឃុំ កំពង់លួង ស្រុកពញាឮ ខេត្ត កណ្តាល (ម្ចាស់ផ្ទះ)។​ ២-ឈ្មោះ សៀង ចាន់ហេង ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិក្រាំងពន្លៃ ឃុំ វាំងចាស់ ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ។

៣.ឈ្មោះសុខ មួយ ភេទ ស្រី អាយុ៤៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចងការប្រាក់ មានទីលំនៅស្នាក់នៅផ្ទះជួលភូមិ អំពិលដាំទឹក ឃុំ វិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ ៤.ឈ្មោះ កែវ សម្បត្តិ ភេទស្រីអាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ ចតុទិស ឃុំ វិហារលួង ស្រុក ពញាឮ ខេត្ត កណ្តាល។​ ៥.ឈ្មោះសំណាង សុភក្រ័ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់គ្រឿងក្រអូប មានទីលំនៅភូមិម្លូមុឺន ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្ត កណ្តាល។

វត្ថុតាងចាប់យក ៖ គ្មាន សភាពរឿងហេតុ​ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ឋបាន រាយការណ៍មកសមត្ថកិច្ចថា៖​ នៅចំណុចផ្ទះឈ្មោះ​ ស៊ូ ចាន់ថន (ផ្ទះកើតហេតុ)មានមនុស្សស្រីៗ កំពុងលេងល្បែងសុីសង(បៀរ)នៅលើផ្ទះជាន់ទី ០២ ។​ ដោយមាន ការសម្របសម្រួល នីតិវិធីពីលោក​ ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កណ្តាល បានអនុញ្ញាតឲ្យ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង ធ្វើការចុះបង្រ្កាប និងឆែកឆេរឃាត់បានអ្នកលេង ០៤នាក់​ និងម្ចាស់ផ្ទះ០១នាក់ បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាឮ ធ្វើការសាកសួរ ដើម្បីបន្តចាត់ការតាមនីតិវិធី។

Add a Comment

Your email address will not be published. Required fields are marked *