រំភើបចិត្តណាស់ ថៅកែពេជ្រអ្នកនាង ទ្រី ដាណា បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា នូវថវិកាចំនួន

ក្នុងឱកាសខួបលើកទី១៥៧ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នាព្រឹកនេះដែរ ទី២៤ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ទ្រី ដាណា និងស្វាមី បានឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់សន្ដិភាព និងកាកបាទក្រហមកម្ពុជា” ដែលមាន
សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោកជំទាវ ទ្រី ដាណា បានសរសេរប្រាប់ឱ្យដឹងថា៖”ថ្ងៃនេះ នាងខ្ញុំ និងស្វាមី បាននាំយកថវិកាផ្ទាល់ខ្លួន ៥០០០ដុល្លារ ទៅឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួប​ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ៖”ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា”។

មនុស្សគ្រប់គ្នា មិនមែនសុទ្ធតែមានវាសនាដូចគ្នាទេ អ្នកខ្លះកំពុងជួបការលំបាក ត្រូវការជំនួយ ដើម្បីបន្តដំណើរទៅមុខ ទម្រាំរកឃើញផ្លូវថ្មីល្អជាងនេះ។ លុយពិបាករកណាស់ យើងត្រូវប្រើយ៉ាងណាឱ្យចំគោលដៅ ហើយសប្បាយចិត្ត។ ពេលណា លទ្ធភាពខ្ញុំនៅមាន ខ្ញុំនឹងប្រឹងប្រែង ព្រោះខ្ញុំសប្បាយចិត្តនឹងសកម្មភាពអស់នេះ។ ឃើញអ្នកជួបការលំបាកអាចមានស្នាមញញឹមពេលយើងជួយ គឺជាក្ដីសុខ ហើយខ្ញុំកាន់តែមានកម្លាំងចិត្តរកស៊ីបន្ត”។

Add a Comment

Your email address will not be published. Required fields are marked *