ស្មាន​មិនដល់​សោះ ស្ត្រីម្នាក់កំពុងតែហូបបាយសុខៗ ស្រាប់តែអួលបាយ ស្លា ប់តែម្តង

បាត់បង់ជីវិតដោយសារតែអួលបាយ ជារឿងគួរឱ្យអាណិតបំផុត សូមបងប្អូនមេត្តាប្រុងប្រយ័ត្នក្នុងការបរិភោគចំណីអាហារ។ បេីយោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​របស់​ អធិការដ្ឋាន​នគរបាល​ ស្រុក​កំពង់​សៀម​ បាន​ធ្វេីការ​បង្ហោះនៅ​ល្ងាច​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​ ២០២០​ នេះ​ ដែលកាលពី​វេលាម៉ោង​ ១១:០០នាទី​

នៅ​ក្នុង​រោងចក្រ​ កាត់ដេរ​​ មេតថេក ខេមបូឌា ខប លីមីធីត ស្ថិតនៅក្នុងភូមិ​អំពិលលេី​ ឃុំអំពិល ស្រុកកំពង់សៀម​ ខេត្ត​កំពង់ចាម​ មាន​ករណី​អួល​បាយបណ្តាលឱ្យស្ត្រីម្នាក់ស្លា​ ប់បាត់​បង់ជីវិត​​ ​ជនរង​ គ្រោះរូបនេះមាន​ឈ្មោះ​ ណៃ​ រដ្ឋា​ ភេទស្រី​ អាយុ​ ៤១ឆ្នាំ​ ខណៈពេលដែកកំពុងហូបបាយ​ នៅក្នុង​អគាររោងចក្រ។​

ប្រភព​ដដែល​បាន​មានការ​បញ្ជាក់​បន្ថែម​ទៀត​ថា​ នៅពេល​ភ្លាមនោះអ្នកហូបបាយជាមួយបាននាំគ្នា​យកគាត់មកពេទ្យដែល​ប្រចាំការក្នុង​រោងចក្រ​ ពេល​យកមកដល់ពេទ្យដែលប្រចាំការបាន​បញ្ជូនមកពេទ្យខេត្ត​កំពង់ចាម​ ពេល​មក​ដល់​ពេទ្យ​ កំពង់ចាម ជនរងគ្រោះបានស្លា​ ប់បាត់ទៅហេីយនិង​បាន​ដឹក​បន្តទៅផ្ទះនៅ​ភូមិ​កោះ​ប្រាក់​​ ឃុំ​កោះ​ទន្ទឹម​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់ចាម​ ដើម្បីប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Add a Comment

Your email address will not be published. Required fields are marked *