ទី​បំផុត​ ក្មេង​ប្រុស​ទាំងពីរ​រូប ដែលបេីកបរឡាន​លឿន​ដូច​រន្ទះ​ ត្រូវ​បាន​សមត្ថកិច្ចហៅមកធ្វេីការ​អប់រំ​ អោយអាណាព្យាបាល​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ជា​បន្ទាន់​

ប្រិយមិត្ត​មួយ​ចំនួន​បាន​ជ្រាប​រួចមកហេីយ​ នៅព្រឹក​ថ្ងៃ​ត្រង់​ ទី១២​ ខែ​មេសា​ ឆ្នាំ​២០២០​ នេះ​ មានក្មេងប្រុស២នាក់មិនទាន់គ្រប់អាយុ​បានបើករថយន្តលឿនដូចហោះ​ ដែល​ហេតុការណ៍​នេះ​គឺស្ថិត​ក្នុង​ខេត្ត​ស្វាយរៀង​។ នេះ​បេីតាម​ការ​ឡាយផ្ទាល់ចេញពី​សារព័ត៌មាន​ KH Plus News ដែលមានលោក​ ហ៊ន​ ជា​អ្នក​រាយការណ៍​ព័ត៌មានប្រចាំខេត្ត​ស្វាយរៀង​​ ។

បេីតាម​កិច្ច​សម្ភាសន៍​ពីលោក​ ហ៊ន​ សួរទៅកាន់ក្មេងនោះអំពីអាយុ ក្មេងនោះក៏បានឆ្លើយថាខ្លួនមាន​អាយុទេីបតែ១២ឆ្នាំ​ប៉ុណ្ណោះ​ លឺហេីយគាត់បាន​សម្តែង​នូវ​អារម្មណ៍​ហួសចិត្ត​ជាខ្លាំង​ ខណៈ​ដែល​កាលពីដំបូងឡេីយគាត់បានគិតថា​ ប្រហែលជា​អ្នកបេីកបរ​រថយន្ត​ខាងលេីនេះ​ ជាមនុស្ស​តឿ​ ឬក៏​ក្រិន​ តែ​ស្មាន​មិនដល់ថាជា​អនីតិជន​ដែលមិនគ្រប់​អាយុ​បែបនេះសោះ។

យ៉ាងណា​មិញ​ បន្ទាប់​ពី​មានការ​បង្ហោះនៅ​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រួចមក​ ក្មេង​ប្រុស​ទាំងពីរ​រូបនេះ​ត្រូវ​បាន​សមត្ថកិច្ច​បានធ្វើ​ការកោះហៅមក​ធ្វេីការ​អប់រំ​ហេីយ​។ នេះ​បេីយេីងតាម​រយៈ​ការ​ចេញ​ផ្សាយ​ពី​គណនី​ហ្វេសប៊ុក​ផេក​លោក​ ផែង​ វណ្ណៈ​ បាន​បង្ហោះពី​ទិដ្ឋភាព​ខណៈពេល​ធ្វើ​កិច្ច​សន្យា​ និងបាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា៖

«សូមកោតសរសេីរ​នគរបាល​ខេត្ត​ស្វាយរៀង​ដែល​ធ្វើ​ការបានលឿនល្អ​! នៅថ្ងៃទី​១២​ ខែ​មេសា​ ឆ្នាំ​២០២០​ វេលា​ ម៉ោង១៦និង៤៦នាទី​ បន្ទាប់​ពី​ឃេីញបណ្ដាញ​សង្គម​ហ្វេសប៊ុក​បង្ហោះ​ ក្មេង​មិនគ្រប់​អាយុ​បេីកបររថយន្ត​ បង្ករ​អោយមានការរិះគន់ខ្លាំង​ លោកអធិការ​ស្រុក​ ស្វាយជ្រំ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ បានស្រាវជ្រាវ​រកឃេីញ​

និង​បានហៅមកធ្វើការអប់រំអោយអាណាព្យាបាលធ្វើកិច្ចសន្យាចំពោះសមត្ថកិច្ចអោយកូនបញ្ឈប់ជាបន្ទាន់ក្នុងការបើកបរ។​ ឪពុកឈ្មោះ​ សុខ វុទី្ធ​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ មុខរបរបើកបររថយន្តដឹកទំនិញ​នៅក្រុងបាវិត។​ ម្តាយឈ្មោះ​ វ៉ែន សុម៉ាលី​ ភេទស្រី​ អាយុ៣៥ឆ្នាំ​ មុខរបរ​កម្មករកាត់ដេ (ឪពុកម្តាយរបស់ឈ្មោះ​ សុខ ចាន់រ៉ាឌី​ ភេទប្រុស​ អាយុ១២ឆាំ្ន​ រស់នៅភូមិវាល្ងើត​ ឃុំកំពង់ចំលង​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ត​ស្វាយរៀង​)»។

Add a Comment

Your email address will not be published. Required fields are marked *