ល្អណាស់ សកម្មភាពខ្លះៗនៃការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងផ្សារកោះធំ

ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ អំឡុង​ពេលនេះ​ជំងឺកូវីដ១៩​ បាន​បង្ក​ក្តី​បារម្ភ​ជាខ្លាំង​ដល់​ពិភពលោក​ទាំងមូល​​ ក្នុង​នោះ​ក៏មានការ​រីករាលដាលមកដល់ប្រទេស​កម្ពុជា​យេីងផងដែរ​ រហូត​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានសម្រេច​លើកថ្ងៃឈប់សម្រាកនាថ្ងៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ ដោយនឹងសង៥ថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការវិញ នៅពេលណាដែលប្រទេសជាតិបានរួចផុតពីជំងឺកូវីដ-១៩។

ទន្ទឹម​នឹង​នេះ​ដែរ​ ដើម្បីសុវត្ថិភាពរបស់ជាតិ និងអាយុជីវិតរបស់ប្រជាជន កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ បទបញ្ជា ស្ដីពីការដាក់កំហិត លើការធ្វើដំណើរ ក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺ កូវីដ ១៩ ក្នុងអំឡុងពេលលើកការឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០ ខាងមុខនេះ។

ដោយឡែក កាលពីរសៀលថ្ងៃម្សិលមិញនេះដែរ ទី១១ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល ក៏បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៅក្នុងផ្សារកោះធំ។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក រដ្ឋបាលស្រុកកោះធំ បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖”សកម្មភាពខ្លះៗនៃការបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារកោះធំ”។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *