ហេតុអីក៏គិតខ្លីយ៉ាងនេះអូន ទទួលយកមិនបានទេ ស្រស់ៗពេក បែកគ្នាតែមួយថ្ងៃសោះអូនទៅចោលបងរហូត លែងបានលឺសម្លេង ដ៏ពិរោះ ទាំងស្អាត ឆ្លាត ពូកែ

កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១១ថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០​ ម្សិលមិញ​នេះ​ មានករណី​ដ៏​រន្ធត់​មួយ​បាន​កេីត​ឡេីង​ ដោយមាន​នារី​វ័យក្មេង​ដ៏ស្រស់​ម្នាក់​បាន​ធ្លាក់ពីលើអគារខន់ដូ CASA ​ ជាន់​ទី​១៩​ បណ្តាល​ឲ្យ​ស្លា​ ប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ស្ថិត​នៅ​ទីក្រុង​កោះពេជ្រ​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។

ប្រភពពីមិត្តភក្តិរបស់នារីរង​ គ្រោះ បានបង្ហើបឱ្យដឹងថា នារីរង​គ្រោះមានឈ្មោះ សួស កញ្ញា អាយុប្រហែល២១ឆ្នាំ ជាជនជាតិខ្មែរ​ មានមុខរបរ លក់ផលិតផល។ ចំពោះមូលហេតុនៃការ​ស្លា​ ប់​នេះ​នៅមិនទាន់មានប្រភពណាមួយបញ្ជាក់ថា ករណីខាងលើនេះជាករណីលោតសម្លា ប់ខ្លួន ឬករណីឃាត កម្ម នៅឡើយនោះទេ។

ប្រភពពីសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា គាត់បានឃើញនារីរងគ្រោះ (សង្ស័យជាជនជាតិចិន) ដើរទៅមកៗ នៅតាមវេរ៉ង់ដា ជាន់ទី១៩ ដោយមុនពេលនារីរងគ្រោះ ធា្លក់ចុះមក ហើយបានឮនូវសំឡេងស្រែកខ្លាំងៗ រួចក៏ធ្លាក់ចុះមកតែម្ដង។ បច្ចុប្បន្នសាក ស ព នារីរង គ្រោះ ត្រូវបានរថយន្ដសាមុយដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ។

ជាមួយ​គ្នានេះ​ ស្រ្តីម្នាក់ដែលជាអ្នកស្គាល់​នារីរង​គ្រោះ​ខាង​លើ​ និង​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Jeje Ry​ បាន​បង្ហាញពី​អារម្មណ៍​រន្ធត់​ចិត្ត​ជាខ្លាំង​និងបាន​មាន​ការ​រៀប​រាប់​ទាំង​អារម្មណ៍​ក្រៀមក្រំ​ថា៖«RIP ប្អូនសម្លាញ់អើយ! ហេតុអីក៏គិតខ្លីយ៉ាងនេះអូន មានរឿងក៏អត់ប្រាប់បងម៉ាម៉ាត់ ខលឆាតសួររហូត ថ្ងៃហ្នឹងបានម្ហូបអីបងខ្ញុំទៅញាំបាយដែរ គេងអោបបងនិយាយគ្នារាល់យប់ ហុឺមៗ ទទួលយកមិនបានទេ ស្រស់ៗពេក បែកគ្នាតែមួយថ្ងៃសោះអូនទៅចោលបងរហូត លែងបានលឺសម្លេង ដ៏ពិរោះ ទាំងស្អាត ឆ្លាត ពូកែ… ទៅអោយបានសុគតិភពណាប្អូនស្រី ជាតិណាៗកុំអភ័ព្វដូចជាតិនេះទៀត»។

Add a Comment

Your email address will not be published. Required fields are marked *