ទីបំផុត លោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅកាន់តុលាការហើយ

កាលពីយប់ម្សិលម្សិលមិញនេះ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ លោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៍មាន TVFB ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានកោះហៅ យកទៅសាកសួរនាំហើយ ពាក់ព័ន្ធទៅនឹងការបង្ហោះព័ត៍មាន នៅលើបណ្ដាញសង្គម ហ្វេសប៊ុក។

យ៉ាងណាមិញ នាមុននេះបន្ដិច ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ក្រសួងព័ត៍មាន បានប្រកាសលុបចោលស្ថាប័នព័ត៍មាន របស់លោក សុវណ្ណ រិទ្ធី ហើយ ​ក្រោយផ្សាយព័ត៌មាននាំអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់​ និងសុវត្ថិភាពសង្គម”។ ទន្ទឹមនឹងនេះដែរ នារសៀលថ្ងៃដដែល លោក សុវណ្ណ រិទ្ធ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ។

ក្នុងនោះដែរ មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពសារព័ត៍មាន Fresh News ឱ្យដឹងថា៖”ការឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី បានធ្វើឡើង ក្រោយពីបុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមផង និង LIVE វីដេអូផងតាមបណ្តាញសង្គម ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារជំងឺ កូវីដ១៩”។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *