លោក សុវណ្ណ​ រិទ្ធី​ អគ្គនាយក​ TVFB ត្រូវ​បានសមត្ថកិច្ចកោះ​ហៅទៅសាកសួរនៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​

ប្រិយមិត្ដប្រាកដ ជាទទួលជ្រាបរួចមកហើយ នូវលោក សុវណ្ណ រិទ្ធី ដែលជាអគ្គនាយកសារព័ត៌មាន TVFB ដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា ដែលជារឿយៗ ពួកយើងទាំងអស់គ្នាតែងតែឃើញរូបលោកចេញមុខ តាមរយៈគេហទំព័រ ហ្វេស ប៊ុកផេករបស់លោក ដើម្បីចុះទៅយកព័ត៌តាមបណ្ដាលគ្រប់ទីកន្លែង ទូទាំងប្រទេសកម្ពុជាយើងតែម្ដង។

យ៉ាងណាមិញ កាលពីយប់ម្សិលម្សិលមិញនេះ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានកោះហៅ យកទៅសាកសួរនាំហើយ ពាក់ព័ន្ធទៅនឹងការបង្ហោះព័ត៍មាន នៅលើបណ្ដាញសង្គម ហ្វេសប៊ុក។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ផែង វណ្ណៈ បានសរសេរប្រាប់ឱ្យដឹងថា៖”ប្រភព​ច្បាស់​ការ​ពី​សមត្ថកិច្ច​បានអោយដឹងថា​ ប្អូន​ សុវណ្ណ​ រិទ្ធី​ អគ្គនាយក​ TVFB ត្រូវ​បានសមត្ថកិច្ចកោះ​ហៅទៅសាកសួរនៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ពាក់​ព័ន្ធ​នឹងការបង្ហោះ​ព័ត៌មាន​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ ប៉ុន្តែ​ខ្លឹមសារ​ព័ត៌មាន​ដែលឈានទៅដល់ការកោះហៅទៅសួរនាំនេះ​ មិនទាន់​ដឹងនៅឡេីយទេ​។ សូមជូនពរ​អោយប្អូន​មានសំណាង”។

Add a Comment

Your email address will not be published. Required fields are marked *