សូមបងប្អូនមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា មុខចោរដាក់ថ្នាំសណ្តំយកលុយយ៉ាងសកម្មបំផុត

បើនិយាយអំពីករណីឆបោក នៅក្នុងប្រទេសកម្ពុជារបស់យើងវិញ គឺតែងតែឃើញមានការកើតឡើងជារឿយៗនៅក្នុងសង្គមមួយនេះ អំពីល្បិចឆបោកគ្រប់ប្រភេទរបស់ជនអនាមិក ដែលតែងតែរិះរកគ្រប់វិធី ក៏ដូចជាប្រើប្រាស់ថ្នាំសណ្ដំមួយចំនួន ដាក់ទៅលើជនរងគ្រោះ រហូតធ្វើឲ្យវង្វេងស្មារតីរួចបោកយករបស់មានតម្លៃរបស់យើងតែម្ដង។

ជាក់ស្ដែង ក្នុងមួយរយៈពេលថ្មីៗនេះ យើងតែងតែឃើញករណីប្រើប្រាស់ថ្នាំសណ្ដំ ដើម្បីដោះយកគ្រឿងអលង្ការ រួមជាមួយរបស់មានតម្លៃផ្សេងទៀត បានកើតឡើងជារឿយៗ ដែលទាំងអស់នេះ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងកុំឱ្យជួបប្រទះរឿងមួយនេះ។

ទន្ទឹមនឹងនេះដែរ កាលពីពេលថ្មីៗនេះ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ក៏មានម្ចាស់គណនី ហ្វេសប៊ុកផេក មួយដែលមានឈ្មោះ Super Brand Collection បានបង្ហាញមុខជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្មបំផុត ក្នុងការដាក់ថ្នាំសណ្ដំ ដើម្បីដោះយករបស់មានតម្លៃ ដែលមានដូចជាគ្រឿងអលង្ការ រួមនឹងលុយជាដើម ដូច្នេះសូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

Add a Comment

Your email address will not be published. Required fields are marked *