ទប់ទឹកភ្នែកមិនជាប់ទេ អ្នក ខាត់ សុឃីម ព្រមទាំងបងប្អូន បាននាំគ្នាលេងភ្លេងខ្មែរ និងច្រៀងបទដែលឪពុកចូលចិត្ត ចំនួន៤បទ ទាំងអួលដើម ក ដើម្បីលាគ្នាជាលើកចុងក្រោយ

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីព្រឹកម្សិលមិញនេះ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ អ្នកនាង ខាត់ សុឃីម រួមនឹងក្រុមគ្រួសារមានទុក្ខជាទម្ងន់ ព្រោះតែលោកឪពុកជាទីស្រលាញ់របស់ខ្លួន លោកតា លាវ ខាត់ បានទទួលមរណភាព ដោយសារជំងឺ ប៉ុន្ដែកូនចៅមិនបានដឹងមុនឡើយ ព្រោះគាត់សំរាន្ដទៅហើយ លុះដល់ពេលព្រឹកឡើង ទើបដឹងថាគាត់ ទទួលមរណភាពទៅហើយ។

ទន្ទឹមនឹងនេះដែរ កាលពីម្សិលមិញនេះ អ្នកនាង ខាត់ សុឃីម ក៏បានបង្ហោះសារមួយឃ្លាយ៉ាងដូច្នេះថា៖”ទីបំផុតកូនទាំង៩ លែងមានឪពុកហៅហើយ លាហើយពុកដ៏មហិមារបស់កូនអើយ អរគុណបងប្អូន (ពុកខ្ញុំឈ្មោះ លាវ ខាត់ អស់ព្រះជននៅជន្មាយុ ៦៧វស្សាដោយ រោគគាពាធ) សូមបងប្អូនកុំប្រកាន់ គ្រួសារខ្ញុំអី មិនបានឆ្លើយតបទេ ស ព តម្កល់នៅ គេហដ្ឋានរបស់ពុក ខាត់ នៅភូមិព្រៃពង្រ សង្កាត់ ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កុំខឹងអីបងប្អូនអើយ”។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងពិធី បុណ្យ ស ព លោកតា លាវ ខាត់ បងប្អូនអ្នកនាង ខាត់ សុឃីម ទាំងអស់ ក៏បានលេងភ្លេង ច្រៀងជូនដំណើរលោកឪពុករបស់ខ្លួន ជាលើកចុងក្រោយ ក្រោមទិដ្ឋភាពស្រែកទ្រហូរយំ ដែលធ្វើឲ្យមហាជនទស្សនាហើយ សឹងតែទប់ទឹកភ្នែកមិនជាប់។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Van MC ក៏បានសរសេរប្រាប់ឱ្យដឹងថា៖”លេងភ្លេងខ្មែរជូនពុក បទដែលពុកចូលចិត្តបួនបទ Khat Nacha ខាត់ សុឃីម (Khat Sokhim) Khat Yay ខាត់ សួស្ដី ខាត់ សេរី
ខាត់ចំរេីន តន្រ្តីសម័យនិងបុរាណ ខាត់ សារុំភ្លេងខ្មែរ”។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *