តោះមក​ទស្សនា​ការ​ផ្សាយ​ផ្ទាល់ ដែល​មិនងាយបាន​ឃេីញ​ នៃបាតុភូតសូរ្យគ្រាសចិញ្ចៀនភ្លើង​ ពិតជាអស្ចារ្យខ្លាំងណាស់

នៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ បាតុភូតសូរ្យគ្រាសចិញ្ចៀនភ្លើង ដែលគេហៅថា Annular Solar Eclipse នឹងកេីតមានឡេីង​ ចំណែក​ឯ​កម្ពុជា​យើង​នឹងមើលឃើញវា ជាសូរ្យគ្រាស មិនពេញលេញ នៅខ្ទង់វេលាម៉ោង០២៖០០នាទីរសៀល ដល់ម៉ោងខ្ទង់០៣៖០០នាទីរសៀល ហើយនៅម៉ោង០៤៖០០នាទីរសៀល វានឹងបាត់ទៅវិញ។

ចំពោះ​មូលហេតុដែលគេហៅវាបែបនេះ គឺដោយសារ វាកើតឡើងនៅពេលយើងមើលពីផែនដីទៅ គឺមួយតួខ្លួនព្រះច័ន្ទបាំង ព្រះអាទិត្យមែន តែមិនជិតឈឹងឬធ្វើឲ្យងងឹតតែម្តងនោះឡើយ ព្រោះព្រះច័ន្ទមើលទៅរាងតូចជាងព្រះអាទិត្យ ដែលប្រការនេះបណ្តាលឲ្យសូរ្យគ្រាសនោះ មើលទៅដូចជាចិញ្ចៀនភ្លើងមួយយ៉ាងដូច្នោះ។

សម្រាប់កន្លែងដែលមានឱកាសមើលឃើញវាក្នុងទម្រង់ពេញជា Annular Solar Eclipse តែម្តង គឺប្រទេសមួយចំនួននៅអាហ្វ្រិក ប៉ាគីស្ថាន ឥណ្ឌា និងចិន ជាដើម។ តោះ​កុំ​ឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​តាមដាន​ទស្សនា​នូវការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​គេហទំព័រ​ផេក​ហ្វេសប៊ុក​ដែលមាន​ឈ្មោះ​ថា Short Clip ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *