ល្មមណាត់ថ្ងៃគ្នាដើរលេងឲ្យអស់ដៃទៅ សាមញ្ញៗតែក្តីសុខ កុំទាន់ចាំដល់មានផ្ទះសិន មានលុយសិន មានឡានសិន ចាប់ផ្តេីមពីចំនុចសូន្យ អ្នកនឹងដឹងថា ពេលវេលាមានតម្លៃមិនអាចកាត់ថ្លៃបាន

មនុស្ស​គ្រប់រូប​ដែលកេីតមកនេះ​ ប្រាកដជា​មាន​គូស្រករ​រៀងៗ​ខ្លួន​នៅពេលខាងមុខ​ ហេីយ​ចំពោះ​ស្នេហា​ដែលកេីតចេញពីការ​ស្រលាញ់​ ស្រលាញ់​ដោយ​ចិត្ត​និងចិត្ត​ ​ចេះ​យោគយល់​អធ្យាស្រ័យ​ចំពោះ​គ្នា​នោះ​ ច្បាស់​ណាស់ពួកគេនឹងអាចរស់នៅជាមួយគ្នា​បាន​យូរ​អង្វែង​ នឹងមាន​សុភមង្គល​ជាក់ជាមិនខានឡេីយ។

យ៉ាង​ណា​មិញ​ ងាក​មក​ចាប់អារម្មណ៍​ពី​គូស្នេហ៍​មួយ​គូ​នេះ​វិញ​ បេី​ទោះបីជា​អ្នក​ទាំងពីរមាន​ភាព​រវល់ច្រេីនពី​ការងារ​យ៉ាងណាក្តី​ ក៏ពួកគេនៅតែអាច​ឆ្លៀត​ពេល​ទំនេរ​ខ្លះដេីម្បី​ដេីរលេង​កម្សាន្ត​ជា​មួយ​គ្នា​ ដេីម្បី​បង្កើត​នូវ​អនុស្សាវរីយ៍​ ក៏ដូចជា​បង្កើត​នូវ​ភាព​ផ្អែមល្ហែមជាមួយគ្នាឲ្យស្នេហាមួយនេះ​កាន់តែ​រលូន​ផងដែរ​។

បេីតាម​សម្តី​លេីកឡេីង​ពីខាងស្រីដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ សកល​ ច័ន្ទ​លាភ​ បាន​មាន​ការ​រៀប​រាប់​ដូច​តទៅ​៖ «ម្នាក់ធ្វេីការផងរកស៉ីផង​ ម្នាក់​ delivery​ ផងធ្វេីការផង ល្មមតែណាត់ថ្ងៃគ្នាត្រូវលេងម៉ាអស់ដៃហ្មង សាមញ្ញៗតែក្តីសុខ កុំទាន់ចាំដល់មានលុយសិន មានផ្ទះសិន មានឡានសិន ចាប់ផ្តេីមពីចំនុចសូន្យមកអ្នកនឹងដឹងថាពេលវេលាមានតម្លៃមិនអាចកាត់ថ្លៃបាន។ កន្លែងនេះអោយតម្លៃខ្ញុំក៍នៅហេីយដេីរទៅរកអនាគត»។

Add a Comment

Your email address will not be published. Required fields are marked *