ពិសេសណាស់ លោកជំទាវម្នាក់ បានហៅលោក អុឹម ជីវ៉ា ហូបស៊ុប Free រយៈពេល៣ឆ្នាំ ដោយឥតគិតថ្លៃ ដែលស្ថិតនៅឯ

លោក អុឹម ជីវ៉ា ក្នុងមួយរយៈពេលថ្មីៗកន្លងទៅនេះ ហាក់ជួបប្រទះរឿងរ៉ាវ មិនសមប្រកបជាច្រើន ក្រោយខ្លួនបានខិតខំជួយជ្រោមជ្រែងបុគ្គល សុខា ដែលជាតារាTikTok អស់ពីកម្លាំងកាយចិត្ដ តែចុងក្រោយអ្វីដែលទទួលបានវិញនោះ គឺត្រូវបានបុគ្គល សុខា នេះ បានបកមកវាយប្រហារវិញ យ៉ាងសម្បើមដៃតែម្ដង។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ក្រោយឃើញពីភាពហត់នើយ និងជួបប្រទះរឿងមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់លោកជាខ្លាំងនោះ ស្រាប់តែអតីតតារាចម្រៀងម្នាក់ នៅក្នុងផលិតកម្ម សាន់ដេ បច្ចុប្បន្នគាត់មានគោរមងារជាលោកជំទាវ ទៀតផងនោះ នោះគឺលោកជំទាវ ផាន់ ម៉ូនីកា បានហៅលោក អុឹម ជីវ៉ា មកញ៊ាំស៊ុប នៅ Kaka SuKi Soup ហើយថែមទាំងបានផ្ដល់នូវការញ៊ាំ ដោយឥតគិតថ្លៃរហូតទៅដល់ចំនួន ៣ឆ្នាំឯណោះ។

ក្នុងនោះដែរ លោក អុឹម ជីវ៉ា បានសរសេរប្រាប់ឱ្យដឹងថា៖”ថ្ងៃនេះពិសេសណាស់ ឃើញបងមិនសប្បាយចិត្តខំហៅបងមកហូបស៊ុប នៅហាង KAKA Suki នៅកោះពេជ្រហើយFreeអោយបងមកហូបស៊ុបរយៈពេល៣ឆ្នាំ ដោយឥតគិតថ្លៃ សូមអរគុណលោកជំទាវប្អូន ផាន់ ម៉ូនីការ អតីតតារាចំរៀងផលិតកម្មសាន់ដេ ដែលមិនភ្លេចបងទោះបីប្អូនក្លាយជាជំទាវក៏ដោយ ហើយហៅអោយមកហូបស៊ុបថ្ងៃណាក៏បានរយៈពេល៣ឆ្នាំដោយឥតគិតថ្លៃទៀត។

ឃើញជំទាវប្អូនរកសុីមានបានបងសប្បាយចិត្តណាស់ ព្រោះប្អនជំទាវប្អូនវិវត្តន៍ខ្លួនពីកម្មកររោងចក្រ មកក្លាយជាតារាចំរៀង ឥឡូវនេះប្រែខ្លួនមកក្លាយយជាលោកជំទាវ ដែលមានអាជីកម្មក្នុងដៃរាប់កន្លែង ដូចជា ម្ចាស់ភោជនីយ៍ដ្ឋានកាកាសូគីស៊ុប ជាម្ចាស់ហាងលក់សំលៀកបំពាក់ Kaka fashion ជាម្ចាស់រីសតដ៏ធំនៅខេត្តកោះកុង ជាម្ចាស់ប្រេនដ៏ល្បីផលិតផលថែរក្សាសម្ផស្ស ល. ជាពិសេសមានលុយរាប់លានដុល្លារក្នុងដៃទៀត សូមជូនជំទាវប្អូននិងក្រុមគ្រួសារមានសុខភាពល្អ ជោគជ័យគ្រប់កិច្ចការងារ ។ អំពើល្អមិនសាបសូន្យ ដោយក្តីគោរពអំពីបងៈ អុឹម ជីវ៉ា”។

Add a Comment

Your email address will not be published. Required fields are marked *