ចប់ហើយ អ្នកនាង Love Riya បានទម្លាយពីចរិកពិតរបស់ សុខា ដោយអ្នកនាងធ្លាប់ផ្តល់កិត្តិយសដល់ សុខា គឺយករថយន្ត RollRoyce ទៅដឹក សុខា តែបែរជា សុខា កុហកឲ្យរងចាំជាច្រើនម៉ោង ចុងក្រោយបែរជានិយាយថា

ប្រិយមិត្ដទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវបុគ្គល សុខា ដែលត្រូវបានបុគ្គលល្បីៗជាច្រើនរូប បានចេញវីដេអូ ទម្លាយអំពីអត្ដចរិកដ៏សែនមហាជនយ៉ាប់ និងមានអំនួត អួតក្អេងកាង ហើយថែមទាំងបោះសម្ដីមួយចំនួន ថាគេច្រណែនខ្លួន ដែលជាតារាTikTok ថែមទៀតផង។ ទន្ទឹមនឹងនោះដែរ កាលពីរសៀលថ្ងៃមិញនេះ ទី១២ ខែមិថុនា ឆ្នាំ២០២០ អ្នកនាង Love Riya ក៏បានទម្លាយអំពីអត្ដចរិករបស់បុគ្គល សុខា នេះផងដែរ ក្រោយខ្លួនក៏បានជួបប្រទះសាច់រឿងដូចគ្នាមួយនេះ៖

ក្នុងនោះដែរ អ្នកនាង Love Riya បានលើកឡើងថា៖”គេខិតខំលើកឡើងទ្រើង ដោយគេទិញម៉ូតូ គេយកទៅកែសម្ផស្សអោយ មិនមែនអស់លុយតិចនោះទេ (កែសម្ផស្សធ្វើច្រមុះ ធ្វើច្រមុះឥលូវបើថាដាក់ចូល មាន ៣០០ដុល្លារ ៥០០ដុល្លារ ១០០០ដុល្លារ និង២០០០ដុល្លារ បើឆ្អឹងត្រចៀកវិញ ចូលរាប់មុឺនដុល្លារ ទៅស្រុកគេដឹងហើយ បើធ្លាប់ទៅថៃដឹងហើយ ថាកែសម្ផស្សអស់លុយប៉ុន្មាន) សុខា គេខំយកមកសាក់បបូរមាត់ គេយកមកចាក់ឆ្អឹងថ្គាម អោយប្រែមកជាស្រីស្អាត ប៉ុន្ដែអត់ទេ ខ្លាចម្ជុល អូខេរឿងនឹងឥលូវយើងមិនចាំបាច់បន្ទោសទេ”។

អ្នកនាង Love Riya បានបន្ដទៀតថា៖”គេក៏ខឹងដែរ ដែលជួយមនុស្សខុស ដោយគេខិតខំជួយចេញពីចិត្ដ ចេញពីថ្លើម គេជួយនេះ ខ្ញុំដឹង គេជួយក៏ចង់អោយផេក គេល្បីដែរ ខ្ញុំដឹង មិនមែនខ្ញុំមិនដឹងទេ! ព្រោះសុខាហ្នឹង ល្បីក្នុងបណ្ដាញសង្គម TikTok ចឹងនៅពេលដែលជួយគាត់ទៅ គាត់ចេះនិយាយទៅ ផេកគាត់ហ្នឹងល្បី តែដោយសារសុខាហ្នឹង គាត់អត់ចេះនិយាយ សុខាហ្នឹង គាត់និយាយដូចលក្ខណៈថា ខ្ញុំមិនហ៊ាននិយាយមើលងាយមនុស្សទេ”។

អ្នកនាង Love Riya ក៏បានទម្លាយឲ្យដឹងរឿងចរិកសុខា ដែលខ្លួនជួបប្រទះផ្ទាល់ យ៉ាងដូច្នេះថា៖”ហេតុអីខ្ញុំដឹងចរិក សុខាហ្នឹងអត់? ខ្ញុំមិនបានទៅដេកគ្រេជាមួយ សុខាហ្នឹងទេ ហើយខ្ញុំក៏មិនត្រូវនិយាយរឿង សុខាហ្នឹងដែរ! ព្រោះសុខាហ្នឹង គាត់គឺជាមនុស្សពិបាកនិយាយតែម្ដង! ចូលមករឿងខ្ញុំជួបវិញ ដឹងថាហេតុអីខ្ញុំនិយាយរឿង សុខាហ្នឹងអត់? ខ្ញុំនិយាយនេះ គឺអត់ចង់ល្បីទេណា ខ្ញុំសូមស្បថឲ្យរន្ទះបា ញ់ ងា ប់ ខ្ញុំល្បីស្រាប់ហើយ! ព្រោះខ្ញុំល្បីល្អ ក៏ខ្ញុំធ្លាប់ល្បី ល្បីអាក្រក់ ក៏ខ្ញុំធ្លាប់ល្បី។

សុខាហ្នឹង គឺបានមកតាខ្មៅ ហើយមនុស្សដូចខ្ញុំនេះ គឺអត់ចេះរិកទេ! សុខា បានតេមកកាន់កូនចៅរបស់ខ្ញុំ នូវលេខ 3333 ដោយលេខរបស់ខ្ញុំអត់មាននរណាគេស្គាល់ទេ ទល់តែអ្នកការងារ បានស្គាល់ ដោយសុខា បានតេ ដើម្បីសុំជួបខ្ញុំ ហើយកូនចៅរបស់ខ្ញុំ ក៏បានមកប្រាប់ថា មេ! បងសុខា ដែលល្បីក្នុង TikTok ចង់សុំមកជួបមេ និងសុំមកលេងមេ! តើមេអោយគាត់មេលេងអត់? ជាទម្លាប់របស់ខ្ញុំ ប្រសិនបើគេសុំជួប គឺខ្ញុំតែងតែអោយជួប ព្រោះថា គេស្រលាញ់យើង គេចូលចិត្ដយើង! ខ្ញុំក៏បានប្រាប់វិញថា មិនអីទេអូន អោយគាត់មកជួបមក ចឹងអូនឯងតេទៅគាត់វិញទៅ ហើយឲ្យគាត់មកៗ។ សុខា ក៏បានប្រាប់វិញថា ខ្លួនមិនមានអីជិះនោះទេ។ បន្ទាប់មកទៀត ខ្ញុំក៏បានអោយកូនចៅរបស់ខ្ញុំ តេទៅកាន់សុខាវិញ ហើយបើគាត់អត់មានអីជិះទេ អូនឯងឲ្យតាកុងឡាន ទៅយកគាត់ទៅ ហើយខ្ញុំបានអោយតាកុងឡានរបស់ខ្ញុំយកឡាន RollRoyce ទៅដឹកគាត់ទៀត ដោយខ្ញុំអត់មានប្រកាន់ ប្រាប់ឲ្យកូនចៅរបស់ខ្ញុំយកឡាន Range Rover ទៅដឹកគាត់នោះទេ!

ស្រាប់តែពេលទៅដល់ សុខា គាត់ថា គាត់សុំងូតទឹកសិន ពេលនោះកូនចៅរបស់ខ្ញុំបើកក្រលឹងមួយជុំ ហើយកូនចៅរបស់ខ្ញុំបានតេមកប្រាប់ថា មេៗសុខា គាត់ថា សុំងូតទឹកសិន! អូខេចឹងមិនអីទេ ឈប់ឡានចាំគាត់សិនទៅ តែមានណាឈប់ឡានចាំគាត់កន្លះម៉ោង ស្រាប់តែសុខានិយាយថា គាត់សុំញ៊ាំបាយសិន កូនចៅខ្ញុំចាំគាត់ទៀត ក្រោយបាយរួច គាត់ថា គាត់សុំងូតទឹកសិន ពេលនោះខ្ញុំឲ្យកូនចៅខ្ញុំចាំគាត់ទៀត ហើយខ្ញុំក៏បានឡាយវីដេអូចាំគាត់ដែរ រហូតទៅដល់រាប់ម៉ោង ដោយសារការកុហករបស់សុខា។ ជាចុងក្រោយខ្ញុំ ក៏បានតេទៅគាត់ ហើយខ្ញុំបាននិយាយថា ខ្ញុំគឺ Love Riya ស្រាប់តែសុខា នេះ បាននិយាយមកវិញថា អូនយ៉ា បងស្រលាញ់អូន ចុងបញ្ចប់ សុខា នេះ បាននិយាយថា សុំទោសផង ខ្លួនមិនបានមកនោះទេ។ តាកុងឡាន Love Riya គ្រាន់តែរង់ចាំ សុខា អស់រយៈពេលរហូតទៅដល់ ៣ម៉ោងឯណោះ”។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *